ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​បង្ក្រាប​បាន​ថ្នាំ​ញៀន​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​ដុះ​ស្លែ​យូរហើយ

7 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀ.ន​១​ឈុត ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន សហការ​ជាមួយ​កម្លាំង​ជំនាញ

ខេត្ដបន្ទាយមានជ័យ ៖ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​១​ឈុត ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញ និង​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៩ មីនា បាន​ចាប់​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ នៅ​ចំណុច​ផ្លូវលំ ក្រោយ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ ស្ថិត​ក្នុងភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ដោយ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ធំ សរុប​ទាំង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក និង​ថ្នាំ​ញៀន​យ៉ា​ម៉ា មាន​ទម្ងន់​រួម​ចំនួន​១.៧៧៥,៣៣​ក្រាម ។

លោក​ឧត្តមសេនីយ៍ត្រី ពៅ សំ​អេ​ង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ក្តាប់​បាន​ពីមុខ​សញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កម្លាំង​នគរបាល​បាន​អនុវត្ត​វិធី​ញុះញង់ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ។

ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ យ៉ា​ន់ មាន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ជា​អ្នក​លក់ដូរ និង​ម្នាក់​ទៀត​ឈ្មោះ តេ​ង ផូង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​កសិករ នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។ ជាមួយនឹង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង ដែល​ជនសង្ស័យ​បាន​លាក់​ទុក​ក្នុង​ទូដែក ក្នុង​នោះ​ថ្នាំ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៤​ដុំ និង​ថ្នាំ​គ្រាប់​សញ្ញា​មាន​អក្សរ​ WY សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៤​ដុំ​និង​កាំភ្លើងខ្លី​១​ដើម​ម៉ា​កឡុក គ្រាប់​ចំនួន​៩៨​គ្រាប់ ទូរស័ព្ទ​ដៃ​១​គ្រឿង ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មាន​ប្រសាសន៍ថា នេះ​គឺជា​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​ក្នុង​ខេត្តបន្ទាយមានជ័យ ក្នុង​ឱកាស​ដែល​កម្លាំង​គ្រប់​សមត្ថកិច្ច​បើក​យុទ្ធនាការ​ក្នុង​ការ​ប្រយុទ្ធ​ប្រ​ឆាំ​ង​គ្រឿងញៀន ។

លទ្ធផល​នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៩ មីនា នេះ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​និង​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ រួម​ទាំង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ពណ៌​ស​ថ្លា​ចំនួន​៤​ដុំ ទម្ងន់​ស្មើ​៩៨០,៤២​ក្រាម ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​មាន​អក្សរ WY ចំនួន​៤​ដុំ ស្មើ​៤០​ថង់​ពណ៌​ខៀវ រាប់​ជាក់ស្តែង​៨.០៨០​គ្រាប់ ទម្ងន់​៧៩៤,៩១​ក្រាម និង​ដកហូត​កាំភ្លើងខ្លី​ម៉ា​កឡុក​១​ដើម បង់​១​គ្រាប់ ចំនួន​៩៨​គ្រាប់​, ទូរស័ព្ទ​ដៃ​១​គ្រឿង​, ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​២​ដើម និង​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ចំនួន​១ រថយន្ត​ចំនួន​២​គ្រឿង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ គឺ​គេ​បម្រុង​នាំ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ តែ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​បាន ។ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា ផ្អែក​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​ផ្អែក​លើ​វត្ថុ​តាង​ជាក់ស្តែង​ដែល​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ នេះ​ជន​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ផ្លូវច្បាប់ ៕