ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គេច​ជាង៧ឆ្នាំ​ ជាប់​អន្ទាក់​ដដែ​ល​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​អាកា​២​នាក់ កាលពី​ថ្ងៃ​ទី​១០ និង១១ មីនា​ ២០១៧ ត្រូវ​បាន​នាយកដ្ឋាន​នគរ​បាល​ក្រួ​ង​មហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខេត្តព្រៃវែង​ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួនបាន​ បន្ទាប់​ពី​ពួក​គេ​បាន​រត់គេច​ខ្លួន​អស់​រយៈពេល​ជាង​៧​ឆ្នាំ​កន្លង​​មក ។

រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​អាកា​២​នាក់ កាលពី​ថ្ងៃ​ទី​១០ និង១១ មីនា​ ២០១៧ ត្រូវ​បាន​នាយកដ្ឋាន​នគរ​បាល​ក្រួ​ង​មហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខេត្តព្រៃវែង​ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួនបាន​ បន្ទាប់​ពី​ពួក​គេ​បាន​រត់គេច​ខ្លួន​អស់​រយៈពេល​ជាង​៧​ឆ្នាំ​កន្លង​​មក ។

ជនសង្ស័យ​ម្នាក់​​មាន​ឈ្មោះខាំ ថុ​ន ​អាយុ​៥៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ថ្នល់កែង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង និង​ម្នាក់​ទៀតឈ្មោះស៊ុន វ​ណ្ណា ហៅប៉ា​អា​ភ័​ស្ត ​អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​ខាប ឃ​តុស ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ទាក់ទិននឹង​ការ​ឃាត់ខ្លួន​​សមាជិក​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​២​នាក់​​នេះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ត្រី ប៊​ន សំ​អាន អនុប្រធាន​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដែល​ចុះ​ធ្វើ​កិច្ចការ​​នេះ​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​២០១០ ជនសង្ស័យ​មួយ​ក្រុម បាន​ធ្វើ​សកម្ម​ភាព​ប្លន់​ប្រដាប់​អាវុធ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ជា​ច្រើន​ករណី ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​ហើយ ក្រុម​នេះ​ត្រូវ​បាន​សមត្ត​កិច្ច​បង្ក្រាប និង​ចាប់ខ្លួន​បក្សពួក​មួយ​ចំនួន​នាំ​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

ចំណែក​ជនសង្ស័យ​​នៅសេសសល់​បាន​រត់គេច​ខ្លួន ជាក់ស្តែង​ដូច​ចម្លើយ​សារភាព​ជន​ស្ស័​យ​២​នាក់​ខាងលើ​នេះ​ថា ពួក​គេ​បានរ​ត់ទៅ​ជ្រកកោណ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់​រយៈពេល​ជាង​៧​ឆ្នាំ ហើយ​នឹក​ស្មានថា​សមត្ត​កិច្ច​ភ្លេចខ្លួន​ក៏​បាន​វិល​មក​ស្រុក​វិញ និង​បាន​រស់នៅ​ជួបជុំ​ប្រពន្ធ​កូន​ច្រើន​ខែ​ដែរ ទើប​សមត្ត​កិច្ច​ចាប់ខ្លួន​នេះ ។

លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​មាន​ប្រសាសន៍​ថា សមត្ត​កិច្ច​ព្រៀប​ដូច​(​ជង់ រង់ចាំ​កុក​.​កុក​តែងតែ​ភ្លេច​ជង់​)​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ ដោយ​យោង​តាម​អនុសាសន៍​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ  ក្រោម​ការ​អនុវត្ត​តាម​បទបញ្ជារ​របស់​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ កង សា​ខន អគ្គស្នងការ​រង ទទួល​ការងារ​នគរបាល​យុ​ត្តិ​ធ​ម៍ ។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន និង​មិន​នៅ​ព្រងើយកន្តើយ​រាល់​បទល្មើស​ព្រហ្មទណ្ឌ តែងតែ​ប្រើប្រាស់​កម្លាំង​ឲ្យ​ចុះ​ស្រាវ​ជ្រាវ ស៊ើបអង្កេតជាប់​ជា​ប្រចាំ ។ លោក​ប្រធាន​នាយក​នគរបាល​ព្រហ្មទណ្ឌ​បន្ត​ថា កន្លង​មក​សមត្ត​កិច្ច​យើង​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ធំ​ៗ​បានជា​ច្រើន​ករណី​រួច​មក​ហើយ ជាក់ស្តែង​ដូច​ករណី​នេះ​លោក​បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ត្រី ប៊​ន សំអាត អនុប្រធាន​នាយកដ្ឋាន ឲ្យ​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ខេត្តព្រៃវែង ដែល​កម្លាំង​យើង​ស៊ើបអង្កេត​ដឹង​ថា មាន​ជនសង្ស័យ​ជា​សមាជិក​ក្រុម​ចោរប្លន់​អាកា​២​នាក់ បាន​វិល​មក​លាក់ខ្លួន​នៅ​ស្រុក​កំណើត​វិញ ដែល​សមត្ត​កិច្ច​យើង​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញស្រាប់ ។

តាម​ដីកាចាប់ខ្លួន​នោះ​ចេញ​ដោយ​លោកស្រី ចាំង ស៊ី​ណាត កាល​លោកស្រី​នៅ​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ខាំ ថុ​ន និង​ឈ្មោះ ស៊ុន វ​ណ្ណា ពាក់​ពន្ធ​ពី​បទ​.​ប្លន់​ប្រដាប់​អាវុធ​ប្រព្រឹត្ត​នៅ​ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០១០ (​ពោល​គឺ​ជាង​៧​ឆ្នាំ​មុន​) ។

លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន បន្ត​ថា ជនសង្ស័យ​កំពុង​ត្រូវ​បាន​សមត្ត​កិច្ច​កំពុងធ្វើការ​សាកសួរ ដើម្បី​ស្រាវជ្រាវ​រក​បទ​ល្មើស​​ផ្សេង​ក្រៅពី​ដីកាចាប់ខ្លួន​នេះ​ទៀត បន្ទាប់​មក​សមត្ត​កិច្ច និង​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​និ​តិ​វិធី ៕