ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃផ្សៃម្ល៉េះ ​អ្នកម្តាយ…!

9 ឆ្នាំ មុន

ប្រភព​ពី Viral4real ​ឱ្យ​​ដឹង​ថា ស្ត្រី​​​ជា​ម្តាយ​បាន​វាយដំច្រំធាក់​ទៅ​លើ​កូន​ខ្លួនឯង ដោយសារ​តែ​​យំ​ខ្លាំង​​ពេក​។ ជា​ធម្មតា​ទេ ទារក​យំ​ដោយសារ​តែ​មាន​មូលហេតុ​ ។

​ប្រភព​ពី Viral4real ​ឱ្យ​​ដឹង​ថា ស្ត្រី​​​ជា​ម្តាយ​បាន​វាយដំច្រំធាក់​ទៅ​លើ​កូន​ខ្លួនឯង ដោយសារ​តែ​​យំ​ខ្លាំង​​ពេក​។ ជា​ធម្មតា​ទេ ទារក​យំ​ដោយសារ​តែ​មាន​មូលហេតុ​ ។

ភាគច្រើន​ វា​យំ​ដោយសារ​តែ​វា​ឃ្លាន ឬ​ក៏មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន ​។ ក្នុង​នាម​ជា​ម្តាយ​ឪពុក យើង​ត្រូវ​ពិនិត្យ​រក​មើល​មូល​ហេតុ ហើយ​ដោះស្រាយ​តាម​ការ​គួរ​ ។ តែ​សម្រាប់​ស្ត្រី​ម្នាក់​នេះ​វិញ គាត់​បាន​ធាក់​កូន​លើស​ដើម​ នៅ​ពេល​ដែល​កំពុង​យំ​។

វី​ឌី​អូ​មួយ ​ត្រូវ​​​គេ​​ថត​បានបង្ហាញ​ពី​សកម្មភាព​ហិង្សា​របស់​ស្ត្រី​ម្នាក់​ទៅ​លើ​ទារក ដែល​ជា​កូន​នាង ។ ហេតុការណ៍នេះ បាន​កើតឡើង​នៅ​ខេត្ត Guangdong ប្រទេស​ចិន ​។ ស្ត្រី​ម្នាក់​នោះ ​ត្រូវ​បាន​គេ​ដឹង​ថា​ មានឈ្មោះ Chen ​។

ដោយសារ​តែ​ទារក ​ដែល​ជា​កូន​របស់​ខ្លួន ​មិន​ព្រម​បាត់​យំ ​ទើបស្ត្រីនោះទ្រាំ​មិន​បាន ​ក៏​​ធាក់​កូន​ថែម​​​​លើស​ដើម ។ សំនួរ​សួរ​ថា តើ​នាង​​សមជា​ម្តាយ​គេ​ទេ?