ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ថត​ភាពយន្ត​ក្នុង​ទស្ស​វត្ស​​៩០ កំពុង​ខ្វះ​ថវិកា​ព្យា​​បាល​ខ្លួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ដោយ​មើលឃើញ​ពី​ក្តី​អាណិតអាសូរ​ និង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ក្រុម​គ្រួសារ​របស់អតីត​អ្នក​ថត​ភាព​យន្ត​ (Camara man)​ ល្បីឈ្មោះ​ក្នុង​ទស្ស​វត្ស​ឆ្នាំ​៩០ ​ដែល​តារាភាពយន្ត​ជា​ច្រើន​​ធ្លាប់​បាន​ស្គាល់​ គឺ​លោក​ម៉ុង កា​ណែ​ត នោះ​

រាជធានី​ភ្នំពេញ​ ៖ ​ដោយ​មើលឃើញ​ពី​ក្តី​អាណិតអាសូរ​ និង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ក្រុម​គ្រួសារ​របស់អតីត​អ្នក​ថត​ភាព​​យន្ត​ (Camara man)​ ល្បីឈ្មោះ​ក្នុង​ទស្ស​វត្ស​ឆ្នាំ​៩០ ​ដែល​តារាភាពយន្ត​ជា​ច្រើន​​ធ្លាប់​បាន​ស្គាល់​ គឺ​លោក​ម៉ុង កា​ណែ​ត នោះ​កាលពី​​រសៀល​ថ្ងៃ​ទី​០៨ ​មីនា ​ចំឱកាស​​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តជាតិ​ សមាជិក​ក្រុម​យុវជន ​LKF Family (ស្រលាញ់​គ្រួសារ​ខ្មែរ​) បាន​នាំ​យក​ថវិកា​សប្បុរសជន​ រួម​ជាមួយ​ថវិកា​ដែល​ប្រមូល​បាន​ពី​ក្រុម​របស់​ខ្លួន​ឧបត្ថម្ភ​ជួយ​ដល់​លោកម៉ុង កា​ណែ​ត ដែល​កំពុង​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ក្រិន​ថ្លើម​ប្រភេទ​C​ធ្ងន់ធ្ងរ​ ។

ចំពោះ​ថវិកា​​ដែល​ត្រូវ​ប្រមូល​បាន​ពី​សប្បុរសជន ​ដើម្បី​យក​ទៅ​ឧបត្ថម្ភ​ជួយ​ដល់​លោកម៉ុង កា​ណែ​ត តាម​រយៈ​ក្រុម​យុវជន​LKF Family ​នេះ ​គឺ​មានទឹកប្រាក់​ចំនួន​៥៩៥ដុល្លារ​ និង​៩០​០០០​រៀល​ ដែល​ការ​ប្រគល់​ជូន​ខាងលើ​នេះ ​បាន​ធ្វើ​ឡើង​នៅ​បន្ទប់​សម្រាក​ព្យាបាល​ជំងឺ​លេខ​១១៤​នៃ​មន្ទី​រពេទ្យ​មិត្តភាព​ខ្មែរ​-​សូរ​វៀត (​ពេទ្យ​រុស្ស៊ី​)​។

ជាមួយ​គ្នា​នៃ​ការ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​បន្ថែម​ និង​ការ​មក​សួរសុខទុក្ខ​ពី​សំណាក់​សមាជិក​ក្រុម​យុវជន​LKF នេះ​ លោកម៉ុង កា​
ណែ​ត ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរ​ជន​ ក៏​ដូច​ជា​ក្រុម​យុវជន​LKF ដែល​មាន​ក្តី​មេត្តាធម៌​ឧបត្ថម្ភ​ថវិកា ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​ និង​ថ្លៃ​ព្យាបាល​ជំងឺ​របស់​លោក​ ។

​មិនតែប៉ុណ្ណោះ​ លោកម៉ុង កា​ណែ​ត ក៏​អរគុណ​ផង​ដែរ​ ចំពោះ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទី​រពេទ្យ​រុ​ស្ស៊ី​ ដែល​មានការ​យកចិត្ត​ទុក្ខ​ដាក់​ក្នុង​ការ​មើលថែ​ជំងឺ​ មិន​ថា​តែ​រូ​ម​លោក​ម្នាក់​នោះ​ទេ ​ពោល​គឺ​ទាំង​អ្នកជំងឺ​ផ្សេង​ៗ​ទៀត​ ។ គិត​រហូត​មក​ទល់​ពេល​នេះ ​លោក​ម៉ុង កា​ណែ​ត បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ក្រិន​ថ្លើម​ប្រ​ភេ​ន​C​ធ្ងន់ធ្ងរ ​គឺ​មាន​រយៈពេល​ប្រមាណ​២​ខែ​កន្លង​មក​ហើយ​ ។ ​ខណៈ​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​មិត្តភាព​ខ្មែរ​-​សូរ​វៀត ក៏​មាន​រយៈពេល​២​ដង​រួច​មក​ហើយ​ដែរ ​ដោយ​លើក​ទី​មួយ​ គឺ​លោក​បាន​ចូល​មក​សង្គ្រោះ​ត្រឹមតែ​រយៈពេល​១​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ ត្រូវ​​ក្រុម​គ្រូពេទ្យ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​។

​ចំណែក​លើក​ទី​ពីរ​នេះ​ គឺ​មាន​រយៈពេល​ជិត​២​ស​ប្តា​ហ៍​មក​ហើយ ​។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​ភរិយា​របស់​លោក​ដែល​កំពុង​ស្នាក់​នៅ​មើលថែ​ជំងឺ​ក្នុង​មន្ទី​ពេទ្យ​ជាមួយ​គ្នា​។

គួរ​​បញ្ជាក់​ថា ​ស្ថិត​ក្នុង​អាយុ​៥២​ឆ្នាំ​លោក ម៉ុង កា​ណែ​ត បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ជំងឺ​ក្រិន​ថ្លើម​ប្រ​ភេ​ន​C និង​មាន​កូនកណ្តុរ​ចំនួន​៣​គ្រាប់​នៅ​ក្នុង​ពោះវៀន​ដេក​ដាប​លើ​កន្ទេល​ងើប​ស្ទើរ​សឹង​មិន​រួច​ឡើយ​ ។ ​ស្ថានភាព​ជំងឺ​របស់​លោកម៉ុង កា​ណែ​ត បាន​ធ្លាក់ខ្លួន​ដុនដាប​សឹងតែ​មិន​គួរ​ឱ្យជឿ ​គឺ​ទើបតែ​រយៈពេល​ជិត​២ខែ​ប៉ុណ្ណោះ​ ហើយ​ពេល​នេះ​ លោក​កំពុង​តែ​ជួប​នូវ​វិបត្តិ​ថវិកា​ខ្លាំង​ ក្នុង​ការ​ព្យាបាល​ជំងឺ​ទៀត​ផង​ ។