ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​សង្ស័យ​០២​នាក់ ធ្លាប់​មាន​សកម្មភាព​លួច​យ៉ាង​សកម្ម នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​០២​នាក់ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​០២​នាក់ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៧ ព្រឹក​មិ​ញ​នេះ​។ លោក​វរសេនីយ៍ទោ ខែ​ម សោភ័ណ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយ មានជ័យ បាន​ឲ្យ​ដឹង​ថា​៖ ជា​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៧​កន្លង​មក កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ដើរ​ល្បាត​ត្រួតពិនិត្យ ពេល​យប់​បាន​ប្រទះ​ឃើញ ជនសង្ស័យ​ជា​មុខសញ្ញា​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ចំនួន​០២​នាក់ ក៏​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​មក​សាកសួរ​។

ជនសង្ស័យ​មានឈ្មោះ ជា សុ​ជាតិ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ឈ្មោះ សាយ អូន ហៅ​ច្រឺ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ អ្នក​ទាំង​០២ មាន​ទីលំនៅ ក្នុង​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​បាន​ដកហូត ដាវ​សាំ​ម៉ូ​រ៉ៃ របស់​ជនសង្ស័យ​ចំនួន​១​ដើម​ផង​ដែរ ។ លោកនាយ​ការិយាល័យ​បាន​បន្ត​ថា​៖ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​០២​នាក់ បាន​ឆ្លើយ​សារភាព​ថា កន្លង​មកនេះ ក្នុង​អំឡុង​ខែមករា ឆ្នាំ​២០១៧ គេ​ធ្លាប់​បាន​ធ្វើ​សកម្មភាព លួច​គាស់​ផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ គង់ ហេង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​បាន​យក​ប្រាក់​រៀល​អស់​ចំនួន​១​លាន​រៀល និង​ប្រាក់​បាត​ចំនួន ១​ម៉ឺន​៥​ពាន់​បាត ,​កុំ​ទ្យូ​ទ័​រ​យួរដៃ​ពណ៌​ខ្មៅ​១​គ្រឿង ។

និង​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ បាន​លួច​គាស់​ផ្ទះ​វេ​លុយ​វី​ង របស់​ជន​រង​គ្រោះ​ឈ្មោះ ណុ​ល ស្រី​នាង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​បាន​យក​ប្រាក់​រៀល​ចំនួន ៥​សែន​រៀល​។ លោក​វរសេនីយ៍ទោ ខែ​ម សោភ័ណ បាន​បញ្ជាក់​ថា​៖ យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព របស់​ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​ដែរ​៕