ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ម្នាក់​ពី​បទ​រំលោ.ភ​លើ​សេចក្តី​ទុកចិត្ត ទៅ​សាលាដំបូង​ខេត្ត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​បាន​រំលោ.ភ​លើ​សេចក្តី​ទុកចិត្ត ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​បាន​រំលោភ​លើ​សេចក្តី​ទុកចិត្ត ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៧​នេះ​។ លោក​វរសេនីយ៍ទោ ខែ​ម សោភ័ណ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា​៖ ជនសង្ស័យ​ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​មានឈ្មោះ កាន់ សុ​ផា​ន់​នី ហៅ កាន់ ហេង​, ហៅ ទី​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ ស្រះ​រាំង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ។

កាលពី​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៧​កន្លង​មក ជន​នេះ​បាន​ធ្វើ​សកម្មភាព​បោក​បញ្ឆោត​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1M-8532 ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ យ៉ា​ន ម៉ា​ឡា​គី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាម​ឡំ​ចុង ឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ យក​ទៅ​ដោះ​កុង​ទ័​រ ម៉ា​រ៉ា​វេន កាង​ក្រោយ និង​រាន​ដាក់​កន្ត្រក ហើយ​យក​ទៅ​បញ្ចាំ និង​ឈ្មោះ មី ភេទ​ប្រុស នៅ​ខាងកើត​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។

លុះដល់​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៧ ជនសង្ស័យ​ក៏​ត្រូវ​បាន​នគរបាល​ខេត្តបាត់ដំបង ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​មក​ឲ្យ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តបន្ទាយមានជ័យ​តែ​ម្តង​។ លោកនាយ​ការិយាល័យ​បាន​បន្ត​ថា​៖ នៅ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព បោក​បញ្ឆោត​យក​ម៉ូតូ ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន ដោយ​យក​ទៅ​បញ្ចាំ​បាន​ប្រាក់​ចំនួន​១៨០.០០០​រៀល​(១៨​ម៉ឺន​រៀល​) រួច​យក​ទៅ​ទិញ​ថ្នាំ​ញៀន​ជក់​។

យោង​តាម​ចម្លើយ​សារភាព និង​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ជនសង្ស័យ​ឈ្មោះ កាន់ សុ​ផា​ន់​នី ហៅ កាន់ ហេង​, ហៅ ទី​ន ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​លោក កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់ ។ ដោយឡែក​កុង​ទ័​រ ម៉ា​រ៉ា​វេន កាង​ក្រោយ និង​រាន​ដាក់​កន្ត្រក​ត្រូវ​បាន​ដកហូត​ពី​អ្នក​ទទួល​បញ្ចាំ ហើយ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ៕