ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្ដាយ​ដេញ​ចេញពីផ្ទះ​កាត់កាល់​ចោល នាង​ទ្រហោយំ​រត់​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ទួញ​សោក​បោ​ប្រាណ​ជា​ខ្លាំង ហើយ​ធ្វើ​ដំណើរ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១០ ខែមីនា

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ទួញ​សោក​បោ​ប្រាណ​ជា​ខ្លាំង ហើយ​ធ្វើ​ដំណើរ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១០ ខែមីនា បន្ទាប់​ពី​ឪពុក​ម្តាយ​កាត់កាល់​ចោល ដេញ​ចេញពីផ្ទះ និង​យក​កូនប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​។ ស្ត្រី​ដែល​ឪពុក​ម្តាយ​កាត់កាល់​ចោល​នោះ​ឈ្មោះ ផុង​វ៉ា​ន់​ណេ​ត អាយុ​៣៧​ឆ្នាំ មានមុខ​របរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ចំណែក​ឪពុក​ឈ្មោះ ផុង កុក​យោង អាយុ​៧០​ឆ្នាំ និង​ម្តាយ​ឈ្មោះ គឹ​ម ឆាយ អាយុ​៦០​ឆ្នាំ មាន​មុខរបរ​ស្នាក់​នៅ​ជាមួយ​គ្នា​។

តាម​ស្ត្រី​រូប​នោះ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា  កាលពី​ពេញវ័យ​នាង​ត្រូវ​បាន​ប្រុស​ៗ​ចោម​ស្នេហ៍ និង​ចូល​ស្តីដណ្តឹង​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់ តែ​ម្តាយ​មិន​ឲ្យ​ទេ ដោយ​និយាយ​នាង​មិនបាច់​យកប្តី​ទេ ពីព្រោះ​ប្រុស​ៗ​ដែល​ស្រលាញ់​រូប​នាង​សុទ្ធតែ​បោកប្រាស់​ទាំងអស់​ទេ​។ លុះ​ក្រោយមក​មាន​បុរស​ម្នាក់​បាន​ចូល​ទៅ​ស្តីដណ្តឹង​ទៀត​តែ​ម្តាយ​មិន​ព្រម​ទៀត​។ ដោយសារ​តែ​ត្កី​ស្រលាញ់ នាង​ក៏​បាន​សម្រេចចិត្តរ​ត់ទៅ​តាម​បុរស​នោះ​រួម​រស់នៅ​ជាមួយ​គ្នា រយៈពេល​៣​ឆ្នាំ រហូត​បានកូន​ប្រុស​ម្នាក់​អាយុ​២​ឆ្នាំ  ក្រោយមក​បុរស​ដែល​នាង​ស្រលាញ់​នោះ​បាន​បោះបង់​នាង​ចោល​។

ស្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ថ្មី​នេះ នាង​ក៏​បាន​ត្រលប់​មក​ផ្ទះ​វិញ ត្រូវ​បាន​ម្តាយ​ស្តីបន្ទោស​រករឿង ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា​នេះ ឪពុក​ម្តាយ ក៏​បាន​យក​កូនប្រុស​នាង ហើយ​ប្រកាស កាត់កាល់​នាង និង​ដេញ​ចេញពីផ្ទះ​ទៀត ទើប​នាង​មក​ប្តឹង​នគរបាល​ឲ្យ​ជួយ​តែ​ម្តង​។ ស្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា  កន្លង​មក​ឪពុក​ម្តាយ​នាង បិទ​សិទ្ធិ​សេរីភាព និង​ប្រើ​ហិង្សា​មក​លើ​នាង​ជា​បន្តបន្ទាប់ រហូត​នាង​ទ្រាំ​លែង​បាន​ក៏​រត់​ចេញពីផ្ទះ​។ តាម​ស្ត្រី​ជា​ម្តាយ  បាន​បដិសេធ​ថា រឿង​ដែល​កូន​គាត់​និយាយ​បែប​នេះ​ជា​រឿង​មិន​ពិត​ទេ​៕