ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំបុត្រ​ទស្សនា​ក្រុម​គោព្រៃ​កម្ពុជាប៉ះ​ក្រុម​ឥណ្ឌា​នៅ​ថ្ងៃ​ទី​22 មីនា ចាប់ផ្ដើម​លក់​នៅ​ព្រឹកស្អែក​នេះ​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) ឱ្យ​ដឹង​ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​មាន​រហស្សនាម​ថា «​ក្រុម​គោព្រៃ​កម្ពុជា​»

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) ឱ្យ​ដឹង​ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​មាន​រហស្សនាម​ថា «​ក្រុម​គោព្រៃ​កម្ពុជា​» នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំពិ​ក​ទទួល​ក្រុម​ភ្ញៀវ​ជម្រើសជាតិ​ឥណ្ឌា នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២២ មីនា ខាង​មុខ​នេះ​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​CLEAR ដោយ​មានការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ BTV-News ។

សម្រាប់​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ប្រកាស​ដាក់​លក់​នៅ​ថ្ងៃ​ទី​១១ មីនា ស្អែក​នេះ ចាប់ពី​ម៉ោង​៩​ព្រឹក​រហូត​ដល់​ម៉ោង​៦​ល្ងាច នៅ​មុខ​ច្រកចូល​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ក្នុង​តម្លៃ​១​ម៉ឺន​រៀល​សម្រាប់​កន្លែង​អង្គុយ​មាន​ដំបូល និង​៥​ពាន់​រៀល សម្រាប់​កន្លែង​អង្គុយ​គ្មាន​ដំបូល ៕