ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​១២​នាក់​ឆ្លង​ដែន​ខុសច្បាប់​នៅ​សង្កាត់​ព្រែក​ប្រា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១០ មីនា កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១០ មីនា កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​រាជធានី​បាន​បន្ត​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ការ​ចូល​មក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ចំណុច​ទីតាំង​សិប្បកម្ម​កៃ​ច្នៃ​ឈើ​ជា​ច្រើន​ទីតាំង ស្ថិត​ក្នុងភូមិ​អូរ​អណ្តូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

ប្រតិបត្តិការ​ចុះ​ត្រួត​ពិ​និ​ត្រ​ខាងលើ​នេះ​ដែរ​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សៀង សុខ ។ ជា​លទ្ធិ​ផល​សមត្ថកិច្ច​បាន​រក​ឃើញ​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់ ក្នុង​នោះ​ស្រី​៤​នាក់ ពុំ​មាន​លិខិតឆ្លងដែន និង​ច្បាប់​អនុញ្ញាតិ​ការងារ​ត្រឹមត្រូវ ដូច្នេះ​ហើយ​ពួក​គេ​ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗ​ប​ញ្ចូ​ន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។

ឧត្តមសេនីយ៍ទោ​ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឱ្យ​ដឹង​ថា ចំពោះ​ជនបរទេស​ណា​ដែល​ចូល​មក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ ដោយ​គ្មាន​ភ្ជាប់​ជាមួយ​លិខិតឆ្លងដែន ឬ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​នោះ ពួក​គេ​នឹង​ត្រូវ​ឃាត់ខ្លួន​ប​ញ្ចូ​ន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​កសាង​សំណុំ​បែបបទ​ស្នើរ​ទៅ​ក្រសួងមហាផ្ទៃ​សុំ​ធ្វើការ​បណ្តេញ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ដើម​ខ្លួន​វិញ​នៅ​ពេល​ខាង​មុខ ៕