ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​12​ឈរឈ្មោះ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​នៅ​ឃុំ​-​សង្កាត់​1646

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ខាង​មុខ គឺ​មាន​តែ​គណបក្ស​១២​ប៉ុណ្ណោះ

រាជធានី​ភ្នំពេញ ៖ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ខាង​មុខ គឺ​មាន​តែ​គណបក្ស​១២​ប៉ុណ្ណោះ បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ដែល​បាន​កំណត់​រយៈពេល​៣​ថ្ងៃ​គឺ​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៥ ខែមីនា ។ ចំណែកឯ​គណបក្ស​៥៩​ទៀត មិន​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​ទេ ។

គណបក្ស​ទាំង​១២ ដែល​បាន​ចុះបញ្ជី​បេក្ខជន​សម្រាប់​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ ជាតិ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​អំណាច​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​យុវជន​កម្ពុជា គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ។

យោង​តាម​របាយការណ៍​បណ្តោះអាសន្ន​របស់​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត បានឱ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​សុំ​ចុះបញ្ជី​បេក្ខភាព​នៅ​ឃុំ​-​សង្កាត់​ទាំង​១៦៤៦ ក្នុង​ទូ​ទាំង​ប្រទេស ។

គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ឈរឈ្មោះ​នៅ​៨០៤​ឃុំ​-​សង្កាត់ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​៧៨៧​ឃុំ​-​សង្កាត់ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​៦២២​ឃុំ​-​សង្កាត់ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​២២៣​ឃុំ​-​សង្កាត់ ។

រីឯ​គណបក្ស​ផ្សេង​ទៀត​មាន គណបក្ស​សញ្ជាតិ​កម្ពុជា​៥៣​ឃុំ​-​សង្កាត់ គណបក្ស​អំណាច​ខ្មែរ​២៩​ឃុំ​-​សង្កាត់ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​២៧​ឃុំ​-​សង្កាត់ គណបក្ស​យុវជន​កម្ពុជា ១៩​ឃុំ​-​សង្កាត់ គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​១៨​ឃុំ​-​សង្កាត់ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​១៦​ឃុំ​-​សង្កាត់ ៕