ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ាន! យកទូរស័ព្ទទៅលក់​ នាងផ្តាច់​ស្នេហ៍ ​

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កង​រាជ​អា​ហត្ថ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមីនា នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ក្រោយ​ពី​នារី​ម្នាក់​ប្ដឹង​ចោទប្រកាន់​ថា បាន​បន្លំ​យក​ទូរស័ព្ទ​របស់​នាង​យក​ទៅ​លក់ ។

ខេត្តបាត់ដំបង ៖ កង​រាជ​អា​ហត្ថ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមីនា នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ក្រោយ​ពី​នារី​ម្នាក់​ប្ដឹង​ចោទប្រកាន់​ថា បាន​បន្លំ​យក​ទូរស័ព្ទ​របស់​នាង​យក​ទៅ​លក់ ។

យុវជន​រូប​នេះ​ឈ្មោះ គឹ​ម សម្ផស្ស អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប្រឡាយ ឃុំ​មោង រីឯ​នារី​ជាដើម​បណ្តឹង ប៉ែ​ត ពី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី​ដូច​គ្នា ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​និយាយ​ថា ជនសង្ស័យ​និង​នារី​រង​គ្រោះជា​សង្សារ​នឹង​គ្នា​។ កាលពី​ថ្ងៃ​ទី​៣ ខែមីនា ជន​ឈ្មោះ គឹ​ម សម្ផស្ស បាន​សុំ​ទូរស័ព្ទ​សាំ​ស៊ុ​ង​របស់​សង្សារ​ខ្លួន​មើល លុះ​បាន​ដល់​ដៃ បែរជា​យក​ទូរស័ព្ទ​នោះ​ទៅ​លក់​ឲ្យ​គេ​ផ្សេង​ក្នុង​តម្លៃ​១០០​ដុល្លារ ទើប​នាង​ប្ដឹង​កងរាជអាវុធហត្ថ​ស្រុក​មោងឫស្សី ឲ្យ​ឃាត់ខ្លួន​តែ​ម្ដង ។

នារី​ម្ចាស់​ទូរស័ព្ទ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នាង​និង​យុវជន​នោះ​ធ្លាប់​ជា​សង្សារ​នឹង​គ្នា​មែន ហើយ​កាលពី​ថ្ងៃ​ទី​៣ ខែមីនា មិត្ត​ប្រុស​រូប​នេះ​បាន​ណាត់ជួប​នាង ហើយ​គ្រានោះ​រូបគេ​បាន​ខ្ចី​ទូរស័ព្ទ​នាង​មើល តែ​មិន​បាន​ឲ្យ​វិញ​ភ្លាម​ទេ ។ នាង​និយាយ​ទៀត​ថា ក្រោយ​ពី​យក​ទូរស័ព្ទ​នាង​ទៅ មិត្ត​ប្រុស​រូប​នេះ​មិន​បាន​យក​ទូរស័ព្ទ​មក​ឲ្យ​នាង​វិញ​ទេ លុះ​ពេល​នាង​សួរនាំ​ស្រាប់តែ​ប្រាប់​ថា ទូរស័ព្ទ​នោះ​ខ្លួន​បាន​លក់​បាត់​ហើយ ទើប​នាង​ប្ដឹង​ទៅ​កងរាជអាវុធហត្ថ​ឲ្យ​ចាត់ការ​តែ​ម្ដង​ទៅ ។

បន្ទាប់​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ជន​ឈ្មោះ គឹ​ម សម្ផស្ស សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ទូរស័ព្ទ​មិត្ត​ស្រី​របស់​ខ្លួន​ទៅ​លក់​មែន ។ ប៉ុន្តែ​ជន​នេះ​មិន​បាន​និយាយ​លំអិត​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​ថ្លើមធំ​ហ៊ាន​យក​ទូរស័ព្ទ​មិត្ត​ស្រី​របស់​ខ្លួន​ទៅ​លក់​នោះ​ទេ ។ មន្ត្រី​កងរាជអាវុធហត្ថ​និយាយ​ដែរ​ថា ជន​ឈ្មោះ គឹ​ម សម្ផស្ស ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​រំលោភ​លើ​សេចក្ដី​ទុកចិត្ត និង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕