ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្លាំង​ហើយ ហ៊ាន​មែន…!

7 ឆ្នាំ មុន

​ខេត្តបន្ទាយមានជ័យ ៖ ​​​កម្លាំង​នគរបាល​នៃ​មន្ទីរប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យប្រឆាំង​គ្រឿងញៀ.ន​ និង​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​វេលា​ម៉ោង​១២​ និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៩​ មីនា បាន​ចុះ​បង្ក្រាប​​​ដ៏​​ទ្រង់​ទ្រាយ​ធំ​មួយ ត្រង់​ចំណុច​ផ្លូវលំក្រោយ​ស្ថានីយ​ប្រេង​មួយកន្លែង ស្ថិត​ក្នុងភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

ខេត្តបន្ទាយមានជ័យ ៖ ​​​កម្លាំង​នគរបាល​នៃ​មន្ទីរប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យប្រឆាំង​គ្រឿងញៀន​ និង​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​វេលា​ម៉ោង​១២​ និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៩​ មីនា បាន​ចុះ​បង្ក្រាប​​​ដ៏​​ទ្រង់​ទ្រាយ​ធំ​មួយ ត្រង់​ចំណុច​ផ្លូវលំក្រោយ​ស្ថានីយ​ប្រេង​មួយកន្លែង ស្ថិត​ក្នុងភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

ក្នុងការបង្ក្រាបនោះ ​ត្រូវឃាត់​​​ឃាត់ខ្លួន​​ជនសង្ស័យ​២​នាក់ ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀនបាន​មួយ​ចំនួន​ធំ​ សរុប​ទាំង​ថ្នាំ​ញៀន​ប្រភេទ​ខេ​ទឹក ​និង​ថ្នាំ​ញៀន​យ៉ា​ម៉ា​ចំនួន​១.៧៧៥,៣៣​ក្រាម​ ។ ជនសង្ស័យ​ទាំង​២​នាក់ ​​ម្នាក់​ឈ្មោះយ៉ា​ន់ មាន ​​អាយុ​៤២​ឆ្នាំ មានទីលំ​នៅ​ភូមិ​​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ​និង​ម្នាក់​ទៀត​ឈ្មោះតេ​ង ផូង ​អាយុ​៥២​ឆ្នាំ នៅ​ភូមិ​សូ​ភី សង្កាត់​​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

​ជាមួយនឹង​កា​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង ដែល​ជនសង្ស័យ​បាន​ទុក​ក្នុង​ទូដែក ក្នុង​នោះ​ថ្នាំ​ម្សៅ ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៤​ដុំ​និង​ថ្នាំ​គ្រាប់​សញ្ញា​មាន​អក្សរ​WY សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៤​ដុំ​និង​កាំភ្លើងខ្លី​១​ដើម​ម៉ា​ឡុ​ក គ្រាប់​ចំនួន​៩៨​ក្រាប់ ទូរស័ព្ទ​ដៃ​១​គ្រឿង​។

​លោក​ឧត្តមសេនីយ៍ត្រីពៅ សំ​អេ​ង នាយករងមន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឱ្យដឹង​ថា​ ​ក្រោយ​ពី​ក្តាប់​បាន​ពីមុខ​សញ្ញា​​បានហើយ កម្លាំង​នគរបាល​យើង​បាន​​អនុវត្ត​វិធី​ញុះ​ញ៉​ង់ឱ្យ​លក់​ ទើប​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​​​២​នាក់នៅ​ចំណុច​ផ្លូវលំ ​​ក្នុងភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។​