យោងតាមបណ្តាសារព័ត៌មានអាមេរិកថា ដើម្បីជួយទ្រទ្រង់ដល់ការវាយលុកខាងមុខនេះសំដៅរំដោះក្រុងរ៉ាកាស៊ីរីពីក្រុមរដ្ឋអ៊ិស្លាម មន្ទីរប៉ង់តាហ្គោនបានបញ្ជូនកងទាហានម៉ារីនមួយកងជាមួយកាំភ្លើងធំធុនធ្ងន់ ព្រមទាំងការជួយទ្រទ្រង់របស់កងនាវាចម្បាំងអាមេរិកផង ។
កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ និងទីភ្នាក់ងារព័ត៌មាន AP ព្រមទាំងសារព័ត៌មានអាេមរិកឯទៀតៗរាយការណ៍ថា ទាហានម៉ារីនអាេមរិកមួយក្រុមបានមកដល់ស៊ីរី ដើម្បីជួយដល់កងកម្លាំងដែលអាមេរិកជួយទ្រទ្រង់កម្ចាត់ពួកជីហាដក្រុមរដ្ឋអ៊ិស្លាមចេញពីទីក្រុងរ៉ាកា ។ កាំភ្លើងធំទំហំ១៥៥មីល្លីម៉ែត្រ ក៏បញ្ជូនទៅដាក់ក្បែរក្រុងរ៉ាកា រដ្ឋធានីក្រុមរដ្ឋអ៊ិស្លាមនៅស៊ីរី ។
យោងតាមអ្នកទទួលខុសត្រូវម្នាក់ថា កងទាហានម៉ារីននេះត្រៀមបំពេញបេសកកម្មជួយទ្រទ្រង់ដល់ការវាយលុកប្រឆាំងពួកជីហាដនៅក្រុងរ៉ាកា ។
ការបញ្ជូនកងទាហានម៉ារីននេះបង្ហាញពីការចូលរួមយ៉ាងសកម្មមួយរបស់មន្ទីរប៉ង់តាហ្គោន ក្នុងប្រតិបត្តិការដែលសំដៅប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ិស្លាម ។ រហូតមកទល់ពេលនេះ ទាហានអាមេរិកជិត៥០០នាក់ បញ្ជូនមកស៊ីរីដើរតួនាទីជាទីប្រឹក្សាដល់កងកម្លាំងមូលដ្ឋាន ដែលប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ិស្លាមពិសេសក្រុម កងកម្លាំងប្រជាធិបតេយ្យស៊ីរី FDS ជាសម្ព័ន្ធភាពអារ៉ាប់-ឃើតមួយ ។
ទីក្រុងរ៉ាកាស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រខាងជើងក្រុងអាឡែបត្រូវបានពួករដ្ឋអ៊ិស្លាមដណ្តើមយកបានកាលពីឆ្នាំ២០១៣ ។ យោងតាមពួកយោធាអាេមរិកថា ពីជីហាដរវាងពី៣.០០០ទៅ៤.០០០នាក់ ស្ថិតក្នុងទីក្រុងមានប្រជាជនប្រមាណជា៣០០.០០០នាក់នេះ ៕
ចែករំលែកព័តមាននេះ