ផ្អើលទាំងព្រឹក ! រថយន្តហ៊ីយ៉ាន់ដាយព្រលះរថយន្តក្រុងលាន់ដូចរន្ទះ
ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានការភ្ញាក់ផ្អើល
ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានការភ្ញាក់ផ្អើល
ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣៥នាទីទាបភ្លឺ ថ្ងៃទី១០ មីនា មួយបានកើតឡើងរវាងរថយន្តនឹងរថយន្ត១ករណីនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២២០ និង២២១ ស្ថិតនៅចំណុចភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន ។ ដែលបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5274 បើកបរពីលិចទៅកើត ដែលអ្នកបើកបររថយន្តឈ្មោះ យឹម ធំ អាយុ២៩ឆ្នាំ ភេទប្រុស រស់នៅភូមិកាំភ្លើង ឃុំកាំភ្លើង ស្រុកទូកមាស ខេត្តកំពត ។
ខណៈពេលមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយរថយន្តក្រុង១គ្រឿងម៉ាក KIA ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-7044 ដែលបើកបរបញ្ច្រាស់ទិសគ្នា ធ្វើឱ្យអ្នកដំណើរលើរថយន្តក្រុងចំនួន២នាក់រងរបួស ទី១-ឈ្មោះ ស៊ិន សុខឃឿម អាយុ៦០ឆ្នាំ ភេទស្រី រស់នៅភូមិវត្តត្រង់ ឃុំវត្តត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរងរបួសស្រាល និងទី២-ឈ្មោះ សុខ ស្តើង អាយុ៦៤ឆ្នាំ ភេទប្រុស ត្រូវជាប្តីរងរបួសស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបឹងខ្នារ ចំណែកឯអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយឈ្មោះ យឹម ធំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយជាប់នៅលើរថយន្ត ។ ចំណែកអ្នកបើកបរគេចខ្លួនបាត់ស្រមោល ។ សមត្ថកិច្ចចរាចរណ៍បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងស្ទួចយករថយន្តយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ៕
ចែករំលែកព័តមាននេះ