ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម្ល៉េះ​លោក ! រត់ពន្ធ​គ្រឿងញៀ.ន​ដូច​លក់​ត្រី

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ៩១១​បង្ក្រាប​គ្រឿងញៀ.ន​ទ្រង់ទ្រាយ​ធំ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​រសៀល​ថ្ងៃ​ទី​៩ មីនា ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ស្រី​២​នាក់ និង​ប្រុស​៥​នាក់

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ៩១១​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​រសៀល​ថ្ងៃ​ទី​៩ មីនា ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ស្រី​២​នាក់ និង​ប្រុស​៥​នាក់ ជាមួយនឹង​ថ្នាំ​ញៀន​ព​ណ័​ផ្កាឈូក​WY​ជាង​៨.០០០​គ្រាប់ និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ហៅ​ម៉ា​ទឹកកក​ជិត​១​គីឡូក្រាម ។

សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​៣​កន្លែង​នៅ​ភូមិ​ទួល​ប្រាសាទ និង​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយ​ប៉ែ​ត ដោយ​មានការ​ចូលរួម​ពី​លោក តេ​ង សា​ម៉ៃ និង​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ។ ក្រៅពី​គ្រឿងញៀន​សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ដកហូត​កាំភ្លើងខ្លី​ម៉ា​កឡុក​១​ដើម​ដែល​មាន​គ្រាប់​ពេញ និង​រថយន្ត​ចម្រុះ​៥​គ្រឿង ។ យ៉ាងណា​ក៏​ដោយ​ជនសង្ស័យ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​ក្រោយ​ការ​បង្ក្រាប​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៕