ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​កាំភ្លើង​នៅ​អា​មេ​រិ​ក​អន់​ថយ បន្ទាប់​ពី​លោក Trump កាន់​តំណែង

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​ត្រួតពិនិត្យ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ចង់​ទិញ​កាំភ្លើង បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ជា​រៀង​រាល់​ខែ ក្នុង​រយៈពេល​៣​ខែ​កន្លង​មក ចាប់តាំងពី​ថ្ងៃ​បោះ​ឆ្នោត ។
ស្ថាប័ន FBI និយាយ​ថា ពួក​គេ​បាន​ត្រួតពិនិត្យ​ព័ត៌

សហរដ្ឋអាមេរិក ៖ ការ​ត្រួតពិនិត្យ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ចង់​ទិញ​កាំភ្លើង បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ជា​រៀង​រាល់​ខែ ក្នុង​រយៈពេល​៣​ខែ​កន្លង​មក ចាប់តាំងពី​ថ្ងៃ​បោះ​ឆ្នោត ។
ស្ថាប័ន FBI និយាយ​ថា ពួក​គេ​បាន​ត្រួតពិនិត្យ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ចង់​ទិញ​កាំភ្លើង​ប្រមាណ​២,២៣​លាន​នាក់​នា​ខែកុម្ភៈ​។ ចំនួន​នេះ​តិច​ជាង​ខែកុម្ភៈ ឆ្នាំ​២០១៦ ដល់​ទៅ​១៤%​ឯណោះ​។ ការ​ត្រួតពិនិត្យ​ក៏​បាន​ធ្លាក់​ចុះ​២០%​ដែរ​ក្នុង​ខែមករា និង​១៧%​ក្នុង​ខែធ្នូ ។

គួរ​បញ្ជាក់​ថា ការ​លក់​កាំភ្លើង​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​ជំរុញ​ដោយ​កត្តានយោបាយ​។ ក្នុង​រយៈពេល​លោក Obama នៅ​កាន់​តំណែង គឺ​កាំភ្លើង​បាន​លក់​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ បើ​ទោះជា​លោក​ព្យាយាម​រឹត​បន្តឹង​ច្បាប់​កាំភ្លើង​យ៉ាងណា​ក្តី ។

ខណៈ​លោក Obama និង​លោកស្រី Clinton ចាក​ចេញពី​ជួរ​មុខ ហើយ​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​សភា ការ​គំរាមកំហែង​ថា ការ​រឹត​បន្តឹង​ច្បាប់​កាំភ្លើង​ត្រូវ​បាន​លុប​បំបាត់ ហើយ​ប្រជាជន​គ្មាន​ទឹកចិត្ត​ទិញ​កាំភ្លើង​ទេ ។

គួរ​បញ្ជាក់​ថា FBI បាន​ត្រួតពិនិត្យ​ព័ត៌មាន​ផ្ទាល់ខ្លួន​រាល់ពេល​មាន​នរណា​ម្នាក់​ចង់​ទិញ​កាំភ្លើង​ពី​អ្នកលក់​មាន​ប័ណ្ណ​អនុញ្ញាត គឺ​រួម​មាន​គ្រប់​អ្នកលក់​នៅ​តាម​ហាង​កាំភ្លើង ។ អតិថិជន​ភាគច្រើន​តែង​ឆ្លង​ផុត​ពី​ការ​ត្រួតពិនិត្យ ។

ការ​ទិញ​មួយ​ចំនួន​ដែល​ធ្វើ​ឡើង​នៅ​កន្លែង​តាំងពិព័រណ៍​កាំភ្លើង ឬ​ការ​ទិញ​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត គឺ​មិន​ចាំបាច់​ត្រួតពិនិត្យ​ទេ ។

ពេល​ខ្លះ ប្រជាជន​ដាក់​ពាក្យ​ត្រួតពិនិត្យ​ច្រើន​ជាង​១​ដង​សម្រាប់​ការ​ទិញ​កាំភ្លើង​មួយ​ដើម ហើយ​អ្នកខ្លះ​ដាក់​ពាក្យ​តែ​ម្តង ប៉ុន្តែ​ទិញ​បាន​ច្រើន​ជាង​១​ដើម ខណៈ​អ្នកមួយ​ចំនួន​ទៀត​ត្រូវ​បាន​បដិសេធ ។ ដូច្នេះ​ហើយ​ការ​ត្រួតពិនិត្យ​ព័ត៌មាន​ផ្ទាល់ខ្លួន មិន​បង្ហាញ​ពី​ការ​លក់​កាំភ្លើង​ទេ ៕