ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​អបអរ​! ក្រុម​Burn X Flash ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​អាជីព​កីឡា​អេ​ឡិច​ត្រូ​និក​រដូវ​កាល​២០២២

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រុម Burn X Flash ក្លាយជា​ម្ចាស់​ជើងឯក​នៃ​ព្រឹត្តិការណ៍​លី​គ​អាជីព​កីឡា​

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រុម Burn X Flash ក្លាយជា​ម្ចាស់​ជើងឯក​នៃ​ព្រឹត្តិការណ៍​លី​គ​អាជីព​កីឡា​អេ​ឡិច​ត្រូ​និក​រដូវ​កាល​ឆ្នាំ​២០២២​លើ​វិញ្ញាសា​Mobile Legends Bang Bang អម​ដោយ​ប្រាក់​រង្វាន់​រហូត​ដល់​ទៅ​១៦០០០​ដុល្លារអា​មេ​រិ​ក បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​កាលពី​យប់​ថ្ងៃ​ទី​២ តុលា នៅ​ផ្សារ​ទំនើប​អ៊ី​​អន​ម៉​ល ដែល​មាន​អ្នកគាំទ្រ​សុទ្ធតែ​យុវវ័យ​ចូលរួម​រាប់​ពាន់​នាក់​។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​ជើងឯក​លី​គ​អាជីព​កីឡា​អេ​ឡិច​ត្រូ​និក​ប្រចាំឆ្នាំ​២០២២ ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង ញ៉ាំង​ឱ្យ​ព្រឹត្តិការណ៍​កីឡា​អេ​ឡិច​ត្រូ​និក​ថ្នាក់​ជាតិ​មួយ​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ពី​សំណាក់​ស្រទាប់​យុវវ័យ ដោយ​មាន​ក្រុម​មក​ពី​ទូ​ទាំង​ប្រទេស​ចុះ​ឈ្មោះចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ដំបូង​រាប់រយ​ក្រុម​ឯណោះ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ឡើង​មក​ប្រកួត​នៅ​វគ្គ​បន្ត​អស់​រយៈពេល​ជា​ច្រើន​ខែ ។ ប៉ុន្តែ​សម្រាប់​ក្រុម​ដែល​បាន​ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​នៅ​សល់​តែ​ក្រុម​ខ្លាំង​ចំនួន​៨​ប៉ុណ្ណោះ ដែល​ត្រូវ​ប្រកួត​តតាំង​គ្នា​យ៉ាង​ស្វិតស្វាញ​ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក ។

ចំពោះ​ក្រុម​ទាំង​៨​ដែល​មានឱកាស​ឡើង​មក​ដល់​វគ្គ​ចុង​ក្រោយ​នេះ​គឺ​ត្រូវ​ឆ្លងកាត់​វគ្គ​សន្សំ​ពិន្ទុ​វិល​ជុំ​(Regular)​តាំងពី​ថ្ងៃ​ទី​៦ ខែសីហា ដល់​ថ្ងៃ​ទី​៤ ខែកញ្ញា ហើយ​ត្រូវ​ឡើង​មក​ដល់​វគ្គ​ប្រកួត​ខ្វែង​(Play0ff)​តាំងពី​ថ្ងៃ​ទី​១៧ កញ្ញា ដល់​ថ្ងៃ​ទី​១ តុលា​និង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០២២​។

ព្រឹត្តិការណ៍​លី​គ​អាជីព​កីឡា​អេ​ឡិច​ត្រូ​និក​MPL-KH Pro Leaque 2022​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ លើកកម្ពស់ និង​អភិវឌ្ឍ​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និក​ក្នុង​ប្រទេស​កម្ពុជា​ឈាន​ឆ្ពោះទៅ​ដណ្ដើម​ជ័យជម្នះ​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ពិសេស​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​នៅ​កម្ពុជា ។

ព្រឹត្តិការណ៍​នេះ​បានការ​ចូលរួម​ជួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ជា​ដៃគូ​ឯកជន​ជា​ច្រើន​រហូត​រក​ឃើញ​អ្នក​ដែល​ដណ្ដើម​បាន​ជ័យ​លា​ភី​ពី​ចំណាត់ថ្នាក់​លេខ​១​ដល់​លេខ​៤​។

ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​ក្រុម​Burn X Flash ទទួល​បាន​ប្រាក់​រង្វាន់​១៦០០០​ដុល្លារ​, ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​លើ​ក្រុម​Logic E-Sport​អម​ជាមួយ​ប្រាក់​រង្វាន់​៨០០០​ដុល្លារ​, ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្រុម​See You Soon​អម​ជាមួយ​ប្រាក់​រង្វាន់​៥០០០​ដុល្លារ និង​ចំណាត់ថ្នាក់​លេខ​៤​បាន​ទៅ​លើ​ក្រុម​Impunity KH អម​ជាមួយ​ប្រាក់​រង្វាន់​ចំនួន​៣០០០​ដុល្លារ​។

ចំ​ណែ​ក្រុម​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ពី​លេខ​៥​ដល់​លេខ​៨​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​២០០០​ដុល្លារ​ស្មើគ្នា ដូច​ជា​ក្រុម​Team Max, CFU Esport, Divinity Saga,​និង​ក្រុម​DG Quanturm ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ