ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​​ធ្លាក់ខ្លាំង!​ ស្ត្រីរើសអេតចាយនាំកូនៗចូល​ជ្រក​ក្រោម​សំយាប​ឃ្លាំង​ ជួបគ្រោះអកុសល​ត្រឹម​មួយ​ប៉ប្រិចភ្នែក​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្រី្ត​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ ខណៈ​ពេល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​បាន​នាំ​

រាជធានីភ្នំពេញ ៖ ស្រី្ត​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ ខណៈ​ពេល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​បាន​នាំ​កូន​ៗទៅ​ជ្រក​នៅ​ក្រោម​សំយាប​ឃ្លាំង​លក់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​កន្លែង​ ហើយ​ស្ត្រីរូប​នោះផ្អែក​នឹងទ្វារ ស្រាប់តែ​ឆ្ល.ង​ចរន្ត​​អគ្គិសនី​ឆ.ក់​ស្លា.ប់​ភ្លាម​ៗ​ចោល​កូន បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣ ​ខែតុលា​ ឆ្នាំ​២០២២ ​ជាប់​ផ្លូវជាតិ​លេខ​៤ ភូមិ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ឈ្មោះ យី​ម ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ មានកូន​ស្រី​២​នាក់ ​​ក្នុងនោះ​ម្នាក់​អាយុ​ជិត​១០ឆ្នាំ​ និង​ម្នាក់​ទៀត​អាយុ​ជាង​១០ឆ្នាំ មាន​ប្ដី​សតិ​មិន​ប្រក្រតី​ដើរ​ចោល​ប្រពន្ធ​និង​កូន​ បាត់​ឃើញ​ៗ ។ គ្រួសារ​នេះ​មានស្រុក​កំណើត​នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ​។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ក្រុម​អ្នក​រើស​អេ​ត​ចាយ​ដូច​គ្នា​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​នឹង​កូនស្រី​២​នាក់​បាន​ដើរ​រើស​អេ​ត​ចាយ​ចល័ត​ដូច​សព្វដង ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​ ស្ត្រីរងគ្រោះ​ក៏​នាំ​កូន​ៗ​ទៅ​ត្បុល​របង​ដែក​ចូល​ជ្រក​ក្រោម​សំយាប​ឃ្លាំង យីហោ លក់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​គ្រប់​ប្រភេទ ។ ពេល​នោះ​​ស្ត្រី​​រង​គ្រោះ​បាន​ទៅ​ផ្អែក​នឹង​ទ្វារ​រមូល​ ស្រាប់តែ​​ឆ្លង​ចរន្ត​​​អគ្គិសនី ​បណ្ដាល​ឲ្យ​ឆ.ក់​ស្លា.ប់​ភ្លាម​ៗ​តែម្តង​ ទោះបី​កូន​ៗ​បាន​ស្រែកហៅអោយ​គេឯង​ជួយ​ដែរ ​តែ​ជន​រង​គ្រោះ​ត្រូវ​បាន​ចរន្ត​អគ្គិសនី​ឆ.ក់​ស្លា.ប់​បាត់​ទៅ​ហើយ ។

តាម​ប្រភព​ដដែលបានប​ន្ត​ថា បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ និង​អា​ជ្ញា​ធរ​ភូមិ​ឃុំ​ចុះ​ទៅ​ពិនិត្យ​មើល​ និង​ធ្វើតេស្ដ​ទ្វារ​​នោះ​​ពិតជា​ឆ្លង​ចរន្ត​អគ្គិសនី​ប្រាកដ​មែន ដោយ​មិន​អស់ចិត្ត​ក៏​ទាក់ទង​ហៅ​គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​ស.ពស្ត្រីរងគ្រោះ ដោយ​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ ស្ត្រីរងគ្រោះ​​ពិតជា​ត្រូវ​បាន​​ចរន្ត​​អគ្គិសនី​ឆ.ក់​ស្លា.ប់​ប្រាកដ​មែន ។

​បន្ទាប់មក​ សមត្ថកិច្ច​បាន​ធ្វើការ​ទាក់ទង​ទៅ​ខាង​ម្ចាស់​ឃ្លាំង​ខាងលើ​ ដើម្បី​សុំ​​ថវិកា​ខ្លះ​យក​សំរួល​ដោះស្រាយ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ដោយសារ​ពួក​គាត់​ខ្វះខាត​លុយកាក់​សំរាប់​បូជាស.ព​។

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​​ឱ្យ​​ដឹង​ថា ស្ត្រី​រង​គ្រោះ​តែងតែ​ឃើញ​ដើរ​រើស​អេ​ត​ចាយ​ចល័ត​គ្រប់កន្លែង និង​ស្នាក់​អាស្រ័យ​មិន​ពិតប្រាកដ​ឡើយ​។

ក្រោយ​ពេល​កើតហេតុ​ ​ស.ពស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ខាង​អាជ្ញា​ធរ​ហៅ​រថយន្ត​ដឹក​យក​ទៅ​​តម្កល់​ទុក​នៅ​វត្ត​ភូមិ​ថ្មី​ រង់​​ចាំ​ព្រឹកថ្ងៃទី​​​៤ តុលា ​នឹង​រៀបចំ​ចាត់ចែង​បូជា​ទៅ​តាម​ប្រពៃណី ៕

កូនស្រីរបស់ស្ត្រីរងគ្រោះ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ