ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ! ដែ​ល​ទាំង២នាក់ ធ្វើ​​ឱ្យ​ប៉េអឹម​ឈឺក្បាល​​ច្រើន​ខែ​

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ជនសង្ស័យ​២​នាក់ត្រូវ​​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ដាក់​ការ​តាមដាន​​អស់​រយៈពេល​ជា​ច្រើន​ខែ មក​​ហើយ ពាក់ព័ន្ធ​ពី​បទ​លក់ និង​ចែកចាយ​គ្រឿងញៀ.នដ៏សកម្មបំផុត តែ​មិនដែលមានភស្តុតាងចាប់ពួកគេបាន ​។

ខេត្តព្រៃវែង ៖ ជនសង្ស័យ​២​នាក់ត្រូវ​​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ដាក់​ការ​តាមដាន​​អស់​រយៈពេល​ជា​ច្រើន​ខែ មក​​ហើយ ពាក់ព័ន្ធ​ពី​បទ​លក់ និង​ចែកចាយ​គ្រឿងញៀនដ៏សកម្មបំផុត តែ​មិនដែលមានភស្តុតាងចាប់ពួកគេបាន ​។

ប្រតិបត្តិ​ការណ៍​ជោគជ័យ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៨ មីនា ស្ថិត​ត្រង់​ចំណុច​ភូមិ​បារាយ​រណ៍​កើត សង្កាត់​បារាយ​រណ៍ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ។

ជនសង្ស័យទាំង២នាក់ ម្នាក់​ឈ្មោះ​យ៉ា​ន សុភា​រ៉ា អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បារាយ​រណ៍​កើត សង្កាត់​បារាយ​រណ៍ ក្រុង​ព្រៃវែង  ខេត្ត​ព្រៃវែង ​និងម្នាក់​ទៀត​​ឈ្មោះ​ឡា មក​រា អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ បារាយ​រណ៍​កើត សង្កាត់​បារាយ​រណ៍  ក្រុង​ព្រៃវែង ខេត្តព្រៃវែង ។ ជនសង្ស័យ​ទាំង​ពីរ គឺជា​មុខសញ្ញា​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ដែល​ពិបាក​ក្នុង​ការ​ចាប់ខ្លួន ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​ត្រូវ​ដាក់​កម្លាំង​តាមដាន​អស់​រយៈពេល​រាប់​ខែ ទម្រាំ​អាច​មាន​វត្ថុ​តាង​អាច​ដាក់បន្ទុក​បាន ។

សមត្ថកិច្ច​ថា វត្ថុ​តាង​រឹបអូស​បាន​មាន​ម្ស៉ៅ​ក្រាម ពណ៌​.​ស ចំនួន​៣​កញ្ចប់​តូច ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង ។