ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស៊ើ​ប​ការ​សម្ងាត់​ឲ្យ​សមត្ថកិច្ច​ត្រូវ​ជន​ដៃដល់​កា.ប់​សល់​ដង្ហើមចង្រិត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​ស៊ើប​ការ​សំងាត់​ឲ្យ​សមត្ថកិច្ច​ត្រូវ​បាន​ជន​ដៃដល់​កា.ប់​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​ស៊ើប​ការ​សំងាត់​ឲ្យ​សមត្ថកិច្ច​ត្រូវ​បាន​ជន​ដៃដល់​កាប់​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ចំណែក​ជន​បង្ក​រត់គេច​ខ្លួន​បាត់​ស្រមោល​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​៩ មីនា តាម​បណ្តោយ​ផ្លូវ​៥១ កែង​ផ្លូវ​១៥៤ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែល​ជា​បណ្តាញសម្ងាត់​របស់​សមត្ថកិច្ច​មានឈ្មោះ ថ. ប.​ហ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​ភ្នាក់ងារ​សំងាត់​របស់​សមត្ថកិច្ច​មាន​ប្រពន្ធ​ឈ្មោះ ស.ម អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។ សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជា​ជន​រង​គ្រោះ​គាត់​កំពុង​តែ​ឈរ​លេង​នៅ​ម្តុំ​ជិត​កន្លែង​កើតហេតុ ស្រាប់តែ​មាន​​ជន​បង្ក​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​យក​ដាវ​សាំ​ម៉ូ​រៃ​មួយ​ដើម​យក​មក​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​រយះ​ក្បាល និង​ជិត​ដាច់​កជើង​ខាងស្តាំ ភ្លាម​ៗ​នោះ​ដែរ​ជន​បង្ក​​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​នៅ​តែ​ជន​រង​គ្រោះ​ដេក​ដួល​ក្នុង​ថ្លុកឈាម​ដកដង្ហើម​ចង្រិត ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ប្តី​របស់​គាត់​គឺជា​ភ្នាក់ងារ​សំងាត់​របស់​សមត្ថកិច្ច ដូច្នេះ​ហើយ​គាត់​ធ្លាប់​សើ​ប​ការណ៍​ឱ្យ​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ជា​ច្រើន​នាក់ ទើប​បណ្តាល​ឱ្យ​​មានការ​ចងគុំនំ​គាត់​ទើប​គេ​មក​កាប់​ឲ្យ​រង​របួស​បែប​នេះ ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕