រថយន្តអនុប្រធានមន្ទីរសុខាភិបាលខេត្ត បុកម៉ូតូរបួសធ្ងន់ម្នាក់នៅស្វាយទាប
ខេត្តស្វាយរៀង ៖ រថយន្តរបស់លោកអនុប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយម៉ូតូមួយគ្រឿងដែលបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង
ខេត្តស្វាយរៀង ៖ រថយន្តរបស់លោកអនុប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយម៉ូតូមួយគ្រឿងដែលបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង
ខេត្តស្វាយរៀង ៖ រថយន្តរបស់លោកអនុប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយម៉ូតូមួយគ្រឿងដែលបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ធ្ងរ បែកក្បាលផុងលលាដ៍ហូរឈាមតាមត្រចៀក និងតាមមាត់ សន្លប់នៅនឹងកន្លែង។ ហើយត្រូវសមត្ថកិច្ចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបដើម្បីសង្គ្រោះ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រ ១៤០-១៤១ ស្ថិតនៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
បើតាមមន្ត្រីនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡាយ សុខណា អាយុ២១ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង។ ចំណែកអ្នកបើករថយន្តមានឈ្មោះ ចាន់ភក្ដី អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។ បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូម៉ាកហុងដា សេ១២៥ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ស្វាយរៀង 1F-1031 បើកបរពីទិសខាងលិចទៅកើតយ៉ាងលឿន(ពាក់មួកសុវត្ថិភាព)។
លុះមកដល់កន្លែងកើតហេតុខាងលើ ក៏រេចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក Ford Ranger ពាក់ស្លាកលេខ រដ្ឋ ១២២-០៤២៨ ពណ៌ស ដែលបើកបញ្ច្រាសទិសគ្នាពីកើតទៅលិចយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូប៉ើងខ្ទាតចេញពីម៉ូតូ បោកក្បាលទៅលើថ្នល់បែកក្បាលធ្ងន់ធ្ងររហូឈាមតាមត្រចៀកតាមមាត់ សន្លប់នៅនឹងកន្លែង។ ក្រោយមកជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយរបស់មន្ទីពេទ្យបង្អែកស្រុកស្វាយទាប មកដឹកបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗដើម្បីសង្គ្រោះ។
បើតាមសមត្ថកិច្ចចរាចរណ៍ធ្វើការសន្និដ្ឋានថា មូលហេតុ ជនរងគ្រោះបើកបរម៉ូតូល្បឿនលឿន ហើយមិនប្រកាន់ស្តាំ។ ក្រោយពេលកើតហេតុ ម៉ូតូ និងរថយន្ត ត្រូវសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាន
នគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយតាមច្បាប់។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ភ្លាមៗ រីឯលោកវេជ្ជបណ្ឌិត វន វិនណារ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដែលជិះក្នុងរថយន្តនោះបានទទួលខុសត្រូវការព្យាបាលជនរងគ្រោះក៏ ប៉ុន្តែលទ្ធផលមិនដឹងយ៉ាងណាទេ ដោយជនរងគ្រោះរបួសក្បាលធ្ងន់ធ្ងរពេកកំពុងសង្គ្រោះបន្ទាន់៕
ចែករំលែកព័តមាននេះ