រថយន្តកាមរីបុកម៉ូតូពេញទំហឹង បណ្តាលឱ្យស្ត្រីម្នាក់របួសបាក់ជើង
ខេត្តឧត្តរមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ធ្ងរបាក់កំភួនជើង ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តបុកម៉ូតូយ៉ាងពេញទំហឹងកាលពីវេលាម៉ោង១១ព្រឹក
ខេត្តឧត្តរមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ធ្ងរបាក់កំភួនជើង ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តបុកម៉ូតូយ៉ាងពេញទំហឹងកាលពីវេលាម៉ោង១១ព្រឹក
ខេត្តឧត្តរមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ធ្ងរបាក់កំភួនជើង ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តបុកម៉ូតូយ៉ាងពេញទំហឹងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៨ មីនា ២០១៧។ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦៧B ស្ថិតក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ស្ត្រីរងគ្រោះឈ្មោះ ហ៊ួច ថូ អាយុ៥៩ឆ្នាំ រងរបួសបាក់កំភួនជើងខាងឆ្វេងជាអ្នកបើកបរម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១AR-៧៨១២ ជិះម្នាក់ឯង រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ រថយន្តម៉ាកកាមរីស៊េរី៩៦ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ ២J-៤៩៦០ បើកបរដោយឈ្មោះ សរ លាប ភេទប្រុស អាយុ៤៧ឆ្នាំ រសនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានរត់គេចខ្លួនបាត់ស្រមោល។
សាក្សីនៅនឹងកន្លែងកើតហេតុ និយាយថា មុនពេលកើតហេតុ គេបានឃើញម៉ូតូបើកបរដោយស្ត្រីវ័យចំណាស់ម្នាក់ធ្វើដំណើរនៅខាងស្តាំដៃរបស់ខ្លួន ដោយបញ្ច្រាសទិសគ្នានឹងរថយន្តពីកើតទៅលិច ស្រាប់តែរថយន្តបើកបរក្នុងល្បឿនលឿនមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តកិនជើងស្ត្រីបាក់ជាពីរកន្លែង។
នគរបាលស្រុកអន្លង់វែងបានឱ្យដឹងថា ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងគ្រោះថ្នាក់ចរាចរណ៍ធ្វើការពិនិត្យ និងធ្វើការវាស់វែងនៅជុំវិញកន្លែងឃើញថា បានបង្កឡើងដោយរថយន្តសមត្ថកិច្ចបានយករថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការស្រុករង់ចាំធ្វើកាដោះស្រាយ៕
ចែករំលែកព័តមាននេះ