ក្រុងសេអ៊ូលបដិសេធសំណើក្រុងប៉េកាំងផ្អាកសមយុទ្ធយោធារួម
យោងតាម YONHAP ថា ក្រសួងការពារប្រទេសកូរ៉េខាងត្បូងអះអាងកាលពីថ្ងៃទី៩ មីនា ថា សមយុទ្ធយោធារួមប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនឹងបន្តដូចការគ្រោងទុក ។

កាលពីថ្ងៃទី៨ មីនា រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានស្នើថា កូរ៉េខាងជើងនឹងផ្អាកបណ្តាសកម្មភាពនុយក្លេអ៊ែរ និងបាលីស្ទិកជាថ្នូរនឹងការបញ្ឈប់សមយុទ្ធយោធារួមអាមេរិក-កូរ៉េខាងត្បូង ។
ជាការឆ្លើយតបវិញ លោក MOON SANG-GYUN អ្នកនាំពាក្យក្រសួងការពារប្រទេសកូរ៉េខាងត្បូងថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា សមយុទ្ធយោធារួមនឹងបន្តដោយគ្មានការបញ្ឈប់ ។ នេះជាសមយុទ្ធប្រចាំឆ្នាំមានលក្ខណៈការពារសុទ្ធសាធ ។
កាលពីថ្ងៃទី១ មីនា ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនចាប់ផ្តើមសមយុទ្ធយោធា FOAL EAGLE ដែលមានរយៈពេល២ខែ ហើយចូលរួមដោយកងទ័ពជើងគោក ជើងអាកាស និងជើងទឹក ។ សម្ព័ន្ធមិត្តទាំង២ក៏គ្រោងផងដែរ ធ្វើសមយុទ្ធឈ្មោះ KEY RESOLVE ចាប់ពីថ្ងៃទី១៣ មីនា ទៅ ។
នាវាផ្ទុកយន្តហោះ USS CARL VINSON មកដល់ប៊ូសាន រង្វង់ថ្ងៃទី១៥ មីនា ដើម្បីចូលរួមក្នុងសមយុទ្ថ ។ យន្តហោះប្រដេញបំបាំងកាយអាមេរិកធុន F-35B ក៏នឹងចូលរួមក្នុងសមយុទ្ធនេះដែរ ដើម្បីបង្កើនសមត្ថភាពវាយប្រហារឱ្យចំគោលដៅនៅលើដី ។ សហរដ្ឋអាមេរិកត្រូវដាក់ពង្រាយមធ្យោបាយយុទ្ធសាស្ត្រឯទៀតៗដូចជាយន្តហោះទម្លាក់គ្រាប់បែកធុន B-1B និង B-52 ព្រមទាំងយន្តហោះឡើងត្រង់ចុះត្រង់ធុន V-22 OSPREY ក្នុងក្របខណ្ឌនៃការបង្ហាញកម្លាំងប្រឈមមុខនឹងកូរ៉េខាងជើង ដែលបាញ់មីស៊ីលបាលីស្ទិក៤គ្រាប់កាលពីថ្ងៃទី៦ មីនា រត់ក្នុងចម្ងាយប្រមាណ១.០០០គីឡូម៉ែត្រ មុនពេលធ្លាក់ក្នុងសមុទ្រខាងកើតក្បែរប្រទេសជប៉ុន ៕
ចែករំលែកព័តមាននេះ