លោកស៊ីនហ្សូអាបេ ជួបបញ្ហាព្រោះរឿងអាស្រូវភរិយាលោក
ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេ ធ្លាក់ដាំក្បាលចុះរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅជប៉ុន ព្រោះតែរឿងអាស្រូវដីធ្លីជាប់ទាក់ទិននឹងភរិយាលោក ។

បណ្តាសមាជិកសភាជប៉ុនបានចោទសួរលើការទទួលខុសត្រូវរបស់លោកស្រីអាគី អាបេ ក្នុងការទិញគួរឱ្យសង្ស័យបណ្តាដីរដ្ឋ ដោយអង្គការ MORITOMO GAKUEN ជាអង្គការគ្រប់គ្រងបណ្តាគ្រឹះស្ថានសិក្សានៅអូសាកាភាគខាងលិចជប៉ុន ។
លោកស្រីអាគី និងលោកស៊ីនហ្សូ អាបេ បានបដិសេធរាល់ការចូលរួមក្នុងប្រតិបត្តិការនេះ ។ ការស្ទាបស្ទង់មតិមួយធ្វើឡើងកាលពីថ្ងៃទី៤ មីនា ដោយកាសែត NIKKEI ជប៉ុនបង្ហាញថា ប្រជាប្រិយភាពរបស់លោកស៊ីនហ្សូអាបេ បានធ្លាក់ចុះមកនៅត្រឹម៣៦,១% ទល់នឹង៦៣,៧% កាលពីសប្តាហ៍មុន ។
គណបក្សសេរីប្រជាធិបតេយ្យ PLD របស់លោកអាបេ កាលពីថ្ងៃទី៥ មីនា បានកែប្រែលក្ខន្តិកៈរបស់ខ្លួន ដើម្បីឱ្យមេដឹកនាំអាចកាន់តំណែងអាណត្តិទី៣ជាប់គ្នាក្នុងឆ្នាំ២០១៨ ៕
ចែករំលែកព័តមាននេះ