បណ្តាអ្នកទទួលខុសត្រូវអាមេរិកថ្លែងប្រាប់រ៉យទ័រថា រដ្ឋការលោកដូណាល់ ត្រាំ គ្រោងដាក់ពង្រាយកងកម្លាំងបម្រុងមួយមានទាហានប្រមាណ១.០០០នាក់នៅប្រទេសគុយវ៉ែត ដើម្បីជួយទ្រទ្រង់ដល់ការតស៊ូប្រឆាំងក្រុមរដ្ឋអ៊ិស្លាមនៅអីុរ៉ាក់ និងនៅស៊ីរី ។
បណ្តាអ្នកគាំទ្រដល់ការជ្រើសរើសបែបនេះចង់ឱ្យកងកម្លាំងនេះត្រៀមសម្រាប់ប្រឈមមុខនឹងសភាពការណ៍ដែលនឹកស្មានមិនដល់មួយ ។
ទោះបីយ៉ាងណា សំណើនេះពុំប្រាកដថា ទទួលបានការគាំទ្ររបស់រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក JAMES MATTIS ដែលអាចផ្តោតលើមធ្យោបាយឯទៀតៗ ដើម្បីពង្រឹងកងកម្លាំងអាមេរិកនៅមជ្ឈិមបូពា កកកកកក៌ ។
ការជ្រើសរើសដាក់ពង្រាយកងកម្លាំងបម្រុងមួយនៅគុយវ៉ែត ហើយឱ្យបណ្តាមេបញ្ជាការនៅលើទីលានផ្ទាល់អាចប្រើកម្លាំងនេះ ឬអត់ នឹងជាទង្វើមួយផ្ទុយពីគោលការណ៍របស់លោកបារ៉ាក់ អូបាម៉ា ។
សម្រាប់ពេលនេះទាហានអាមេរិកប្រមាណជា៦.០០០នាក់ដាក់ពង្រាយនៅអីុរ៉ាក់ និងនៅស៊ីរី ដោយដើរតួនាទីជាទីប្រឹក្សាយោធា ៕
ចែករំលែកព័តមាននេះ