ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វខ្លាំង! បា.ញ់ប្រពន្ធចុងស្លា.ប់​​ ថ្ងៃសិទ្ធិ​នារី

7 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ​​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​​ថា ករណី​មន្ត្រី​នគ​បាល​បម្រើ​ការ​ក្នុង​អង្គភាព​ព្រហ្មទណ្ឌ​កំរិត​​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យម្នាក់ ដែល​​​ទាញកាំភ្លើង​បា.ញ់​​ទៅលើ​ស្ត្រីជា​ប្រពន្ធចុង​របស់​ខ្លួន បណ្តាល​ឱ្យ​​ដេកដួល​​ស្លា.ប់​​​ក្នុង​ថ្លុក​ឈាម​​​​នៅ​​ថ្ងៃ​បុណ្យ​សិទ្ធិ​នារី​៨ ​មីនា នោះ​ ​មកទល់ពេលនេះ ជន​សង្ស័យ​បាន​​​រត់គេច​ខ្លួន ​ព្រមទាំង​យក​កូនស្រី​អាយុ​១​ខួប ​ទៅ​ជា​

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ​​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​​ថា ករណី​មន្ត្រី​នគ​បាល​បម្រើ​ការ​ក្នុង​អង្គភាព​ព្រហ្មទណ្ឌ​កំរិត​​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យម្នាក់ ដែល​​​ទាញកាំភ្លើង​បាញ់​​ទៅលើ​ស្ត្រីជា​ប្រពន្ធចុង​របស់​ខ្លួន បណ្តាល​ឱ្យ​​ដេកដួល​​ស្លាប់​​​ក្នុង​ថ្លុក​ឈាម​​​​នៅ​​ថ្ងៃ​បុណ្យ​សិទ្ធិ​នារី​៨ ​មីនា នោះ​ ​មកទល់ពេលនេះ ជន​សង្ស័យ​បាន​​​រត់គេច​ខ្លួន ​ព្រមទាំង​យក​កូនស្រី​អាយុ​១​ខួប ​ទៅ​ជា​មួយ​ផង ​។

គួរបញ្ជាក់ថា ​ហេតុការណ៍ខាងលើ​កើតឡើង ​កាលពី​​វេលា​ម៉ោង០៩ ​និង២០​នាទី​យប់ថ្ងៃ​ទី​៨ ​មីនា (ដែល​ជា​ថ្ងៃ​បុណ្យ​សិទ្ធិ​នារី) ស្ថិត​នៅ​​​​ផ្ទះ​ជួល​មួយកន្លែង ក្នុងភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ​។

ស្ត្រី​រង​គ្រោះជា​ប្រពន្ធចុងដែលស្លាប់​ឈ្មោះ​រី ស្រី​ពៅ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​​​ផ្ទះ​ជួលក្នុង​​​ភូមិ​កើតហេតុ​ ដែល​​សាកសព​​ត្រូវ​បាន​គេ​បញ្ជូន​ទាំង​យប់​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ខេត្តបាត់ដំបង ​។ ចំណែក​ជនសង្ស័យជា​ប្តី​ឈ្មោះវឿ​ន បូ​រិ​ន អាយុ​៣៦​ឆ្នាំ មាន​ឋាន​ន្តរ​ស័​ក្ត​អនុសេនីយ៍ឯក ក្នុង​អង្គភាព​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត​ឧត្តរ​មានជ័យ ហើយបាន​យក​កូនស្រី​អាយុ​១​ខួប រត់គេច​ខ្លួន​បាត់​ក្រោយ​ពី​កើតហេតុ​។

ទាក់ទិន​ហេតុការណ៍​នេះ​ កោះសន្តិភាព​​បាន​ទូ​រស័ព្ទ​ជួប​​លោក​វរសេនីយ៍ឯក ឡឹ​ក សុខា ស្នងការ​រងផ្នែក​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរ​បាល​ខេត្តឧត្តរមានជ័យ​ នៅ​រ​សៀល​ថ្ងៃ​ទី​៩​ មិ​នា​ នេះ តែ​មិន​អាច​ឆ្លើយ​បំភ្លឺ​បាន​ទេ​ ​ដោយលោកកំពុងជាប់រវល់ ​។