ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​កន្លែង​ស្នាក់​នៅ​របស់​ក្មេង​ស្រី​ជំទង់​នៅ​ហ្គា​តេ​ម៉ា​ឡា​ស្លាប់​21​នាក់

9 ឆ្នាំ មុន

គ្រោះ​អគ្គី​ភ័យ​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២១​នាក់​កាលពី​ថ្ងៃ​ទី​៨ មីនា នៅ​ប្រទេស​ហ្គា​តេ​ម៉ា​ឡា ក្នុង​កន្លែង​ស្នាក់​នៅ​សម្រាប់​ក្មេង​ស្រី​ជំទង់​ដែល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា ឬ​ត្រូវ​

គ្រោះ​អគ្គី​ភ័យ​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២១​នាក់​កាលពី​ថ្ងៃ​ទី​៨ មីនា នៅ​ប្រទេស​ហ្គា​តេ​ម៉ា​ឡា ក្នុង​កន្លែង​ស្នាក់​នៅ​សម្រាប់​ក្មេង​ស្រី​ជំទង់​ដែល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា ឬ​ត្រូវ​បោះបង់​ចោល ។

អាជ្ញាធរ​បញ្ជាក់​ថា សោកនាដកម្ម​នេះ​កើតឡើង​នៅ​ទីក្រុង​សាន់​ចូ​សេ ពី​កូ​ឡា ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២៥​គីឡូម៉ែត្រ ខាងត្បូង​ក្រុង​ហ្គា​តេ​ម៉ា​ឡា រដ្ឋធានី​មានឈ្មោះ​ដូច​ឈ្មោះ​ប្រទេស ។ ជន​រង​គ្រោះ​ទាំងអស់​សុទ្ធតែ​ជា​យុវនារី ។ ទីតាំង​ស្នាក់​នៅ VIRGEN DE ASUNCION នេះ​ទទួល​ក្មេង​ជំទង់​ក្រោម​អាយុ​១៨​ឆ្នាំ ។ អគ្គី​ភ័យ​ក៏​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​យ៉ាងតិច​៤០​នាក់​ផង​ដែរ ។ យោង​តាម​សារព័ត៌មាន​ថា ទីតាំង​នេះ​ទទួល​មនុស្ស​៥៤០​នាក់ ទោះបី​សមត្ថភាព​មាន​ត្រឹម​៤០០​នាក់​ក្តី ។

យោង​តាម​ប្រមុខ​ប៉ូលិស​ហ្គា​តេ​ម៉ា​ឡា លោក NERY RAMOS ថា មនុស្ស​ទាំងឡាយ​នេះ​ដែល​ដាក់​ឱ្យ​ស្ថិត​នៅ​ដាច់​ពី​គេ​ក្រោយ​ការ​បះបោរ​មួយ បាន​នាំ​គ្នា​ដុត​ពូក​បណ្តាល​ឱ្យ​ភ្លើង​ឆាបឆេះ​ជាប់​យុវនារី​ជា​ច្រើន​នាក់ ។

ប្រធានាធិបតី​ហ្គា​តេ​ម៉ា​ឡា​លោក JIMMY MORALES បាន​ប្រកាស​ការ​កាន់​មរណទុក្ខ​ជាតិ​រយៈពេល​៣​ថ្ងៃ ហើយ​រដ្ឋាភិបាល​រង​ការ​រិះគន់​ពី​លក្ខខណ្ឌ​រស់នៅ​ក្នុង​ទីតាំង​ស្នាក់​នេះ ។ បណ្តា​គ្រួសារ​ជន​រង​គ្រោះ​បរិហារ​ការ​គ្រប់គ្រង​អាក្រក់​ដោយ​នារី​វ័យក្មេង​ទាំងឡាយ​តែង​រក​ការ​ធ្វើបាប ។

ប្រទេស​ហ្គា​តេ​ម៉ា​ឡា​ជា​ប្រទេស​អា​មេ​រិ​កឡា​ទី​ន ដែល​មាន​អត្រា​ខ្វះ​ស្បៀង​ខ្ពស់​សម្រាប់​កុមារ ហើយ​តែង​កើត​អំពើ​ហិង្សា​នៅ​តាម​ទីក្រុង​ទាំងឡាយ​បណ្តាល​មក​ជា​ពិសេស​ពី​ក្រុម​ជនខិលខូច​ដូច​ជា​ក្រុម MARA SALVATRUCHA ដែល​តែង​ធ្វើ​អាជីវកម្ម​លើ​បណ្តា​ក្មេង​ជំទង់ ៕