ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីការវិញ បើកអត់ស្រមោល

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖​ បុរស​ម្នាក់​​​ជិះ​ម៉ូតូ​យ៉ាង​លឿន​ ស្រាប់តែ​ទៅ​បុកជាមួយ​​រថយន្ដ​ពីក្រោយ ​បណ្ដាល​ខ្លួនឯង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​ ​ក្រោយពី​​ត្រឡប់​មក​ពី​ហូប​ការ​គេ​នៅ​ឯ​ទីរួមខេត្តវិញ​​ ។ ហេតុការណ៍នេះ​​កើត​ឡើង​ត្រង់​ចំណុច​ស្ពាន​អូរ​តា​មាស​ ​ក្នុងភូមិ​ស្រែ​ប្ញស្សី​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ កាលពី​វេលា​ម៉ោង​០២ ​និង​៣០​នាទី​​រសៀលថ្ងៃទី០៨ មីនា ២០១៧​ ។

​ខេត្តពោធិ៍សាត់​ ៖​ បុរស​ម្នាក់​​​ជិះ​ម៉ូតូ​យ៉ាង​លឿន​ ស្រាប់តែ​ទៅ​បុកជាមួយ​​រថយន្ដ​ពីក្រោយ ​បណ្ដាល​ខ្លួនឯង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​ ​ក្រោយពី​​ត្រឡប់​មក​ពី​ហូប​ការ​គេ​នៅ​ឯ​ទីរួមខេត្តវិញ​​  ។ ហេតុការណ៍នេះ​​កើត​ឡើង​ត្រង់​ចំណុច​ស្ពាន​អូរ​តា​មាស​ ​ក្នុងភូមិ​ស្រែ​ប្ញស្សី​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ កាលពី​វេលា​ម៉ោង​០២ ​និង​៣០​នាទី​​រសៀលថ្ងៃទី០៨ មីនា ២០១៧​ ។

​ប្រភពឱ្យដឹងថា ជន​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ​សាន់ វ​ណ្ណៈ ​​អាយុ​៣២​ឆ្នាំ ​រស់នៅ​ភូមិ​ស្រែ​ឬស្សី​ ឃុំ​ក្បាល​ត្រាច ​ស្រុក​ក្រគរ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​២០១៤​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1F-8830​ ។ ​ចំណែក​ខាង​រថយន្ដ​ម៉ាក​PAJERO​ ពណ៌​.ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2F-0511 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​គេចខ្លួន​បាត់​ ។

ប្រភពបន្តថា ​នៅ​រសៀល​នោះ ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ ត្រឡប់​មក​ពី​ហូប​ការ​មិត្ត​ភក្តិនៅ​ឯ​ទីរួមខេត្ត​ ។​ គេ​ឃើញ​ជន​រង​គ្រោះ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទិស​ដៅ​ពី​លិចទៅ​កើត​ទំនងជា​ស្រវឹងស្រា​ជោក​ជាំ​ ។ ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ មិនដឹង​ជា​យ៉ាង​ម៉េច​ ស្រាប់តែ​ទៅ​បុក​ពីក្រោយ​រថយន្ដ​ PAJERO​ ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ បណ្ដាលឱ្យ​​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​ ​។ ​ចំណែក​អ្នក​បើករថយន្ដ​មិន​ស្គាល់​អត្តសញ្ញាណ​ឃើញ​ហេតុការណ៍​តក់ស្លុត​បែប​នេះ​ទុក​រថយន្ត​ចោល​គេចខ្លួន​បាត់​តែ​ម្ដង​។