ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! មន្ត្រីសាលាខណ្ឌ១រូប ជួបគ្រោះនៅផ្លូវ៦០ម៉ែត្រព្រឹកមិញ ទទួលមរណភាពហើយ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិតមកត្រឹមវេលារសៀលថ្ងៃទី​​​៣ តុលា ឆ្នាំ​​២០២២ ស្ត្រីចំណាស់​​មួយរូបជា​មន្ត្រី​បម្រើ​

រាជធានីភ្នំពេញ ៖ គិតមកត្រឹមវេលារសៀលថ្ងៃទី​​​៣ តុលា ឆ្នាំ​​២០២២ ស្ត្រីចំណាស់​​មួយរូបជា​មន្ត្រី​បម្រើ​ការងារ​នៅ​សាលា​ខណ្ឌមានជ័យ ​បានទទួលមរណភាពហើយ​ ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ ​បន្ទាប់ពីជួប​ហេតុការណ៍​គ្រោះថ្នា.ក់ច.រា.ចរណ៍​​រវាង​ម៉ូតូ​​​​២គ្រឿង​បុ.កគ្នាយ៉ាង​ពេញទំហឹង​ ​នៅ​តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ( ផ្លូវ​៦០​ម៉ែត្រ ) ទល់មុខ​​ច្រកចូល​សាលា​ខណ្ឌមានជ័យ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​​៣ ខែតុលា ឆ្នាំ​២០២២ ។ គួររំលឹកថា មន្ត្រី​សាលា​ខណ្ឌ​ម្នាក់ និង​ប្តី​ជួប​គ្រោះ​ទាំង​ព្រឹក នៅ​ផ្លូវ​៦០​ម៉ែត្រ ច្រកចូល​សាលា​ខណ្ឌមានជ័យ

ស្ត្រីរងគ្រោះ​​ខាងលើ​ឈ្មោះ តុប ស៊ីវហ៊ុន អាយុប្រមាណជាង៦០ឆ្នាំ ជាអតីតនាយិកាអនុវិទ្យាល័យហ៊ុនសែនចាក់អង្រែ និងបច្ចុប្បន្នជាមន្ត្រីការិយាល័យប្រជាពលរដ្ឋខណ្ឌមានជ័យ ។

បច្ចុប្បន្ន ស.ពស្ត្រីរងគ្រោះ​​ត្រូវបានក្រុមគ្រួសារ​តម្កល់ធ្វេីបុណ្យតាមប្រពៃណី​នៅគេហដ្ឋាន ស្ថិត​នៅ​ផ្លូវបេតុងលេខ៦ ក្រុម២១ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

ដោយឡែកតាមការ​បញ្ជាក់ពីមន្ត្រីនគរបាល​ចរាចរណ៍ខណ្ឌ​បាន​ឱ្យ​ដឹង​នៅមុន​នេះ​បន្តិចថា ស្ថានភាពភាគីខាងបុរសជា​អ្នកបើកបរ​ម៉ូតូ​បង្ក​ ដែល​រងរបួសធ្ងន់ បើ​តាមការ​អះអាងឱ្យ​ដឹង​ពីក្រុមគ្រូពេទ្យ​ថា ​មានភាគរយតិចតួចណាស់ ដែល​សង្ឃឹមថានឹងរស់រានមានជីវិត ដោយសារ​ស្ថានភាព​នៃរបួសមានសភាពធ្ងន់ធ្ងរពេក​ ពិបាក​​ក្នុងការ​សង្គ្រោះ ។

សូមបញ្ជាក់ថា មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ ក្នុង​នោះ មាន​ស្ត្រី​ចំណាស់​ម្នាក់ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​សាលា​ខណ្ឌមានជ័យ និង​បុរស​ម្នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង​២​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​២​គ្រឿង​បុ​.​ក​គ្នា​យ៉ាង​ពេញទំហឹង តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ( ផ្លូវ​៦០​ម៉ែត្រ ) ទល់មុខ​ច្រកចូល​សាលា​ខណ្ឌមានជ័យ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២២ ។​

​ជន​រង​គ្រោះ​ទាំង​៣​នាក់ ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ គ្រាន់​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទាំង​៣ មាន​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​សាលា​ខណ្ឌមានជ័យ ត្រូវជា​ប្តី​ប្រពន្ធ​នឹង​គ្នា ។​

​យោង​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី នៅ​កន្លែង​កើតហេតុ អោយ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​ប្តី​ប្រពន្ធ​២​នាក់ ដែល​ស្ត្រី​ជា​ប្រពន្ធ​ជា​មន្ត្រី​សាលា​ខណ្ឌមានជ័យ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BB – 9545 ជិះ​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។​

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​ចំណុច​កើត​ខាងលើ ក៏​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុ​ក​ដា​ឌ្រី​ម ដូច​គ្នា ប៉ុន្តែ​ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1R-1805 ធ្វើ​ដំណើរ​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ក៏​បាន​បើក​បុ​.​ក​ម៉ូតូ​ប្តី​ប្រពន្ធ​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្តាល​អោយ​ទាំង​ម៉ូតូ និង​មនុស្ស​អូស​ខ្ទាត​ប្រមាណ​១០​ម៉ែត្រ រង​របួសធ្ងន់​ទាំង​៣​នាក់ ក្នុង​នោះ​២​នាក់ ( ម្នាក់​ជា​ស្ត្រី និង​ម្នាក់​ទៀត​ភាគី​ដែល​បើក​បុ​.​ក​) រង​របួសធ្ងន់ សន្លប់​ស្តូកស្តឹង​ទាំង​២​នាក់ ។​

​ភ្លាម​ៗ គេ​ស​ង្គេ​ត​ឃើញ​មាន​កម្លាំង​ប្រជា​ការពារ និង​អាជ្ញាធរ​ខណ្ឌមានជ័យ បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ នឹង​ជួយ​ទំនាក់ទំនង​ទៅ​កាន់​រថយន្ត​រថយន្ត​សា​ម៉ុ​យ ដើម្បី​អោយទៅ​ទទួលយក​ជន​រង​គ្រោះ​ទាំងអស់ ទៅ​សង្គ្រោះ​។​

​បន្ទាប់​ពី​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន រួម​ទាំង​កម្លាំង​ជំនាញ បាន​ចុះ​អន្តរាគមន៍ ធ្វើការ​វាស់វែង អូស​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ