ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីសាលាខណ្ឌម្នាក់ និង​ប្តីជួបគ្រោះ​ទាំង​ព្រឹក នៅ​ផ្លូវ​៦០​ម៉ែត្រ ច្រកចូល​សាលា​ខណ្ឌមានជ័យ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ ក្នុង​នោះ មាន​ស្ត្រី​ចំណាស់​ម្នាក់ ជា​មន្ត្រី​បម្រើ​ការងារ​

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ ក្នុង​នោះ មាន​ស្ត្រី​ចំណាស់​ម្នាក់ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​សាលា​ខណ្ឌមានជ័យ និងបុរសម្នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង​២​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​​ម៉ូតូ​២​គ្រឿងបុ.ក​គ្នា​យ៉ាង​ពេញទំហឹង តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ( ផ្លូវ​៦០​ម៉ែត្រ ) ទល់មុខ​​ច្រកចូល​សាលា​ខណ្ឌមានជ័យ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២២ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់ ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ គ្រាន់​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទាំង​៣ មាន​បុរស​​ម្នាក់ និង​ស្ត្រី​​ម្នាក់​ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​សាលា​ខណ្ឌមានជ័យ ​ត្រូវ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី នៅ​កន្លែង​កើតហេតុ អោយ​ដឹង​ថា នៅ​មុន​កើតហេតុ​ គេ​ស​ង្គេ​ត​ឃើញ​ប្តី​ប្រពន្ធ​២​នាក់ ដែល​ស្ត្រី​ជា​ប្រពន្ធ​ជា​មន្ត្រី​សាលា​ខណ្ឌមានជ័យ ​​បាន​ជិះ​ម៉ូ​តូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រីម​ ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BB – 9545 ជិះ​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

​តាម​ប្រភព​​ដដែល​បានបន្ត​ថា លុះដល់​ចំណុច​កើត​ខាងលើ ក៏​មានបុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុ​ក​ដា​ឌ្រី​ម​ ​ដូច​គ្នា ប៉ុន្តែ​ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ កំពត 1R​-​1805 ធ្វើ​ដំណើរ​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ក៏​បាន​បើក​បុ.ក​ម៉ូតូ​ប្តី​ប្រពន្ធ​​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្តាល​អោយ​ទាំង​ម៉ូតូ និង​មនុស្ស​អូស​ខ្ទាតប្រមាណ​១០​ម៉ែត្រ រង​របួសធ្ងន់​ទាំង​៣​នាក់ ក្នុង​នោះ​២​នាក់ ( ម្នាក់​ជា​ស្ត្រី និង​ម្នាក់​ទៀត​ភាគី​ដែល​បើក​បុ.ក) រង​របួសធ្ងន់​ សន្លប់​ស្តូកស្តឹង​ទាំង​២នាក់​ ។

ភ្លាម​ៗ គេ​ស​ង្គេ​ត​ឃើញ​មាន​កម្លាំង​ប្រជា​ការពារ និង​អាជ្ញាធរ​ខណ្ឌមានជ័យ បាន​ចុះ​មកដល់​​កន្លែងកើតហេតុ នឹង​ជួយ​ទំនាក់ទំនង​ទៅ​កាន់​រថយន្ត​រថយន្ត​សា​ម៉ុ​យ ដើម្បី​អោយទៅ​ទទួលយក​ជន​រង​គ្រោះ​ទាំងអស់ ទៅ​សង្គ្រោះ​។

បន្ទាប់​ពី​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន​ រួម​ទាំង​កម្លាំង​ជំនាញ បាន​ចុះ​អន្តរាគមន៍ ធ្វើការ​វាស់វែង អូស​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់​ចាំ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ