ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ទី​ន​ចុច​ប៊ូ​តុង​នុយ​ក្លេ​អ៊ែរ ពិភពលោក​នឹង​ខ្ទេច ហើយរុ​ស្ស៊ី​នឹង​រលាយ

7 ខែ មុន

ពិភពលោក​នឹង​អាច​ខ្ទេចខ្ទី មនុស្ស​រាប់​លាន​នាក់​អាច​នឹង​ស្លា​.​ប់ បើសិនជា​លោកពូ​ទី​ន ដែល​កំពុង​គេចខ្លួន​អាច​ទ្រាំ​លែង​បាន​ហើយ​ចុច​ប៊ូ​តុង​អា​វុ​.​ធ​នុយក្លេអ៊ែរ​ក្នុង​ភ្លើងសង្គ្រាម​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​។ អ្នកវិភាគ​មើលឃើញ​ថា លោកពូ​ទី​ន​កាន់តែ​ត្រូវ​បាន​រុញ​អោយ​ទាល់ច្រក​ហើយ ភាព​ទាល់ច្រក​នេះ​អាច​នឹង​ជំរុញ​អោយ​គាត់​ចុច​ប៊ូ​តុង​អា​វុ​.​ធ​នុយក្លេអ៊ែរ​ដែល​នឹង​ធ្វើ​អោយ​អន្តរាយ​បំផុត​សម្រាប់​មនុស្ស និង​ពិភពលោក​។ សារព័ត៌មាន Business…

ពិភពលោក​នឹង​អាច​ខ្ទេចខ្ទី មនុស្ស​រាប់​លាន​នាក់​អាច​នឹង​ស្លា​.​ប់ បើសិនជា​លោកពូ​ទី​ន ដែល​កំពុង​គេចខ្លួន​អាច​ទ្រាំ​លែង​បាន​ហើយ​ចុច​ប៊ូ​តុង​អា​វុ​.​ធ​នុយក្លេអ៊ែរ​ក្នុង​ភ្លើងសង្គ្រាម​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​។

អ្នកវិភាគ​មើលឃើញ​ថា លោកពូ​ទី​ន​កាន់តែ​ត្រូវ​បាន​រុញ​អោយ​ទាល់ច្រក​ហើយ ភាព​ទាល់ច្រក​នេះ​អាច​នឹង​ជំរុញ​អោយ​គាត់​ចុច​ប៊ូ​តុង​អា​វុ​.​ធ​នុយក្លេអ៊ែរ​ដែល​នឹង​ធ្វើ​អោយ​អន្តរាយ​បំផុត​សម្រាប់​មនុស្ស និង​ពិភពលោក​។

Picture

សារព័ត៌មាន Business Insider បាន​រាយការណ៍​ថា លោកពូ​ទី​ន​បាន​គេចខ្លួន​ទៅ​រស់នៅ​វិមាន​សម្ងាត់​របស់​គាត់ ខណៈ​មានការ​តវ៉ា​ខ្លាំង​នឹង​ផែនការ​កេណ្ឌ​កងទ័ព​របស់​គាត់​។ចំពោះ​មុខការ​ព្រួយបារម្ភ​ខ្លាំង​អំពី​លទ្ធភាព​ដែល​លោកពូ​ទី​ន​អាច​នឹង​ប្រើប្រាស់​អា​វុ​.​ធនុ​យ​ក្លែ​អ៊ែ​រ​នោះ អា​មេ​រិ​ក​ព្រមាន​ថា បើសិនជា​រុ​ស្ស៊ី​ហ៊ាន​ប្រើ​អា​វុ​.​ធ​នុយក្លេអ៊ែរ កងទ័ព​អា​មេ​រិ​ក​នឹង បំផ្លាញ​កងទ័ព​រុ​ស្ស៊ី​។

អតីត​មេដឹកនាំ CIA អា​មេ​រិ​ក លោក ផេ​ត្រឹ​ស Patraeus បាន​និយាយ​ថា កងទ័ព​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​ណា​តូ​នឹង​កម្ទេច​កងទ័ព​រុ​ស្ស៊ី និង​សម្ភារៈ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ផង​ដែរ​។​យើង​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​ក្នុង​ករណី​នេះ​។

Picture

ក្រុម​អ្នកវិភាគ​យុទ្ធសាស្ត្រ​យោធា​អន្តរជាតិ​បាន​ព្យាករណ៍​ថា លោក វ្លា​ឌី​មៀ ពូ​ទី​ន (Vladimir Putin) ប្រធានាធិបតី​រុ​ស្ស៊ី​អាច​នឹង​ប្រើប្រាស់​យុទ្ធសាស្ត្រ​នុយ​ក្លែ​អ៊ែ​រ អា​មេ​រិ​ក វា​.​យ​ប្រហារ​លើ​ប្រទេស​ជប៉ុន ដើម្បី​អនុវត្ត​លើ​សង្គ្រាម​ជាមួយនឹង​អ៊ុយ​ក្រែ​ន ដើម្បី​រក្សា​ឧត្តមភាព​យោធា​របស់​ខ្លួន ។ចាប់តាំងពី​កងកម្លាំង​យោធា​រុ​ស្ស៊ី​បាន​ធ្លាក់ដៃ​នា​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន លោក ពូ​ទី​ន និង​មន្ត្រីជាន់ខ្ពស់​រុ​ស្ស៊ី​ជា​បន្តបន្ទាប់​បាន​គំរាម​ម្តង​ហើយ​ម្តងទៀត​ថា ខ្លួន​អាច​នឹង​ងាក​ទៅ​រក​អា​វុ​.​ធ​នុយក្លេអ៊ែរ ដែល​ជា​អា​វុ​.​ធ​យុទ្ធសាស្ត្រ​ចុង​ក្រោយ​របស់​រុ​ស្ស៊ី​នៅ​ក្នុង​នាម​ជា​មហាអំណាច​យោធា​មួយ​នៅ​លើ​ពិភពលោក​។នៅ​ក្នុង​សុន្ទរកថា​មួយ កាលពី​ស​ប្តា​ហ៍​មុន លោកពូ​ទី​ន​បាន​ព្រមាន​ថា «​ក្នុង​ករណី​មានការ​គំរាម​កំ​ហែ​.​ង​ដល់​បូរណភាព​ទឹកដី​នៃ​ប្រទេស​របស់​យើង និង​ដើម្បី​ការពារ​ប្រទេស​រុ​ស្ស៊ី និង​ប្រជាជន​របស់​យើង រុ​ស្ស៊ី​ពិតជា​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ស​ព្វា​វុ​.​ធ​ទាំងអស់​ដែល​មាន​ដើម្បី​ការពារ​ខ្លួន​»​។មក​ដល់​ពេល​នេះ អ្នក​ជំនាញការ​យោធា​ប​ជ្ឃឹ​ម​ប្រទេស​បាន​អះអាង​ថា ប្រព័ន្ធ​ស​ព្វា​វុ​.​ធ​របស់​រុ​ស្សី​រួម​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន​៤.៤៧៧ ដែល​ត្រូវ​បាន​ពង្រាយ និង​បម្រុង​ដោយ​មាន​ប្រហែល​១.៩០០​គ្រាប់​។

Picture
រូបតំណាង

តើ​អ្វី​ទៅ​ជា​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ ហើយ​តើ​វា​ខុស​ពី​អា​វុ​.​ធនុ​យ​ក្លេ​អែរ​យុទ្ធវិធី​យ៉ាងណា?
យុទ្ធវិធី​ទល់​នឹង​យុទ្ធសាស្ត្រ

ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យុទ្ធវិធី​សំដៅលើ​ក្បាល​គ្រាប់​ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ប្រើ​ក្នុង​សមរភូមិ​ដែល​មាន​កម្រិត ដើម្បី​បំផ្លាញ​កម្លាំង​ទ័ព​សត្រូវ​នៅ​សមរភូមិ​មុខ​។ ប្រសិទ្ធភាព ឬ​កម្លាំង​បំផ្លាញ​របស់​ក្បាល​គ្រាប់​ប្រភេទ​ទាំងនេះ​ជា​ទូទៅ​មាន​កម្លាំង​ពី​១០ ទៅ​១០០​គីឡូតោន​។

ផ្ទុយ​ទៅ​វិញ​ពពួក​ក្បាល​គ្រាប់ គ្រាប់​នុយក្លេអ៊ែរ «​យុទ្ធសាស្ត្រ​»​គឺជា​ពពួក​ក្បាល​គ្រាប់​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​រុ​ស្ស៊ី ដោយ​វា​មាន​កម្លាំង​បំផ្លាញ​ពី​៥០០ ទៅ​៨០០ គីឡូតោន ហើយ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បំផ្លាញ​ទីក្រុង​ទាំងមូល​តែ​ម្តង ហើយ​ក៏​អាច​បាញ់​បាន​ឆ្ងាយ​ផង​ដែរ ។
តាម​ការ​វិភាគ​នៅ​ក្នុង​ដំណាក់កាល​នេះ ជម្រើស​ដែល​រុ​ស្ស៊ី​នឹង​ប្រើប្រាស់​ដំបូង គឺជា​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យុទ្ធវិធី​ដែល​យោធា​រុ​ស្ស៊ី​អាច​នឹង​ប្រើប្រាស់​ក្បាល​គ្រាប់​ដែល​មាន​អនុភាព​ត្រឹម​១០ ទៅ​១០០​គីឡូតោន​ប៉ុណ្ណោះ ដើម្បី​បំផ្លាញ​សមរភូមិ ដែល​អនុភាព​នេះ ពិភពលោក​ធ្លាប់​បាន​ឆ្លងកាត់​រួច​មក​ហើយ​នៅ​ឆ្នាំ ១៩៤៥ នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នុយ​ក្លែ​អ៊ែ​រលើ​ក​ដំបូង​លើ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ណា​ហ្គា​សា​គី​ក្នុង​ប្រទេស​ជប៉ុន​។

Picture

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា កងកម្លាំង​ពិសេស​របស់​រុ​ស្ស៊ី​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​ផ្ទាល់​ដោយ លោកពូ​ទី​ន អាច​នឹង​ប្រើប្រាស់​ប្រភេទ​គ្រាប់ ដែល​មាន​កម្លាំង​ប្រហែល ១៥ និង ២១ គីឡូតោន ខណៈ​ដែល​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា វា​បាន​ស​ម្លា​.​ប់​មនុស្ស​ប្រហែល​ពី ៧០.០០០ និង​នៅ​ណា​ហ្គា​សា​គី​ប្រមាណ​ជា​៣៥.០០០ នាក់​ដោយ​ផ្ទាល់ ហើយ​នៅ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ទៀត​បាន ស្លា​.​ប់​ដោយសារ​វិទ្យុសកម្ម​។

លោក អា​ឡិច វែ​ល័​ស្តាំ​ង ( Alex Wellerstein) ប្រធាន​ផ្នែក​សិក្សា​កិច្ចការ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ស្ទី​វិ​ន ( Stevens Institute of Technology) ក្នុង​រដ្ឋ​ញូ​វ ជឺ​ស៊ី ( New Jersey)​បាន និយាយ​ថា ភាព​ខុស​គ្នា​ពិតប្រាកដ​នៃ​អា​វុ​.​ធ​នុយក្លេអ៊ែរ គឺ​មិន មែន​ផ្តោត​លើ​ប្រសិទ្ធភាព ឬ​អនុភាព​របស់​វា​នោះ​ទេ គឺ​វា​នៅ​ត្រង់​អ្វី​ដែល​ជា​គោលដៅ​របស់​អ្នក​ប្រើប្រាស់​។លោក​បាន​បញ្ជាក់​ថា «​ការ​ទម្លាក់​គ្រាប់បែក​នុយ​ក្លែ​អ៊ែ​រ នៅ​ក្នុង​ប្រទេស​ជប៉ុន គឺជា​ការ​វា​.​យ​ប្រហារ​ជា​យុទ្ធសាស្ត្រ​» ដែល​មាន​គោលបំណង​ចម្បង​ក្នុង​ការ​បំផ្លាញ និង​បំបាក់ស្មារតី មេបញ្ជាការ​ជាន់ខ្ពស់​របស់​ជប៉ុន​ឱ្យ​ចុះចាញ់​។លោក​បាន​បន្ត​ថា អ្វី​ដែល​ធ្វើ​ឱ្យ​គ្រាប់បែក​ដែល​មាន​អានុភាព​១៥ គីឡូតោន​ប្រែក្លាយ​ពី​អា​វុ​.​ធ​យុទ្ធវិធី​ទៅ​ជា​យុទ្ធសាស្ត្រ អាស្រ័យ​លើ​កន្លែង និង​គោលដៅ​ក៏​ដូច​ជា គោលបំណង​ដែល​គេ​បាន​ប្រើប្រាស់ ។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ជេ​ម ម៉ា​ទី​ស (James Mattis) អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ អា​មេ​រិ​ក បាន​និយាយ​ថា អា​វុ​.​ធ​ទាំង​ពីរ​នេះ​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ទាល់តែ​សោះ​។លោក​បាន​បញ្ជាក់​នៅ​សភា កាលពី​ឆ្នាំ​២០១៨​ថា «​សព្វាវុធ​នុយក្លេអ៊ែរ​ណា​ដែល​ប្រើ​គ្រប់ពេល គឺជា​ការ​ផ្លាស់​ប្តូរ​ហ្គេ​ម​យុទ្ធសាស្ត្រ​ទាំងអស់​»​។

Picture

តើ​នឹង​មាន​អ្វី​កើតឡើង​ប្រសិនបើ​រុ​ស្ស៊ី​ដាក់​ពង្រាយ​អា​វុ​.​ធ​ទាំងនេះ?
មក​ដល់​ពេល​នេះ​រុ​ស្សី បាន​ផលិត និង​រក្សា​ឃ្លាំង​ស្តុក​អា​វុ​.​ធនុ​យ​ក្លេ​អែរ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​វា គឺជា​ជម្រើស​ចុង​ក្រោយ ប្រសិនបើ​នៅ​លើ​សមរភូមិ​រុ​ស្ស៊ី​បន្ត​ជួប​ស្ថានការណ៍ បរាជ័យ​ជា​បន្តបន្ទាប់​។ នេះ​បើ​តាម​អត្ថបទ​មួយ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​មួយ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​ព្រួយបារម្ភ​អំពី​សង្គ្រាម​ឈ្មោះ​ថា the Union of Concerned Scientists ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នេះ​បាន​និយាយ​ថា លទ្ធភាព​នៃ​ការ​ប្រើប្រាស់​អា​វុ​.​ធ​នុយក្លេអ៊ែរ​បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់​កាន់តែ​ខ្លាំង​រវាង​អា​វុ​.​ធ​យុទ្ធវិធី និង​អា​វុ​.​ធ​យុទ្ធសាស្ត្រ​នេះ​។ដូច​គ្នា​នេះ​ដែរ ការ​អត្ថាធិប្បាយ​ដែល​បាន​បោះពុម្ពផ្សាយ​ដោយ នៅ​វិទ្យាស្ថាន Royal United Services ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស និយាយ​ថា ការ​ប្រើប្រាស់​អា​វុ​.​ធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ ឬ​យុទ្ធវិធី​ប្រឆាំង​នឹង​មជ្ឈមណ្ឌល​បញ្ជាការ ឬ​មូលដ្ឋាន​ទ័ពអាកាស​នៅ​អឺរ៉ុប គឺ​វា​សុទ្ធ​អាច​ប៉ះពាល់​ដល​ជន​ស៊ី​វិល​នៅ​តំបន់​ជុំវិញ​មិន​ខាន​។ក្រុម​អ្នក​វិទ្យាសាស្ត្រ​នេះ​បាន​និយាយ​ថា ជម្លោះ​រវាង​សហរដ្ឋអាមេរិក និង​រុ​ស្ស៊ី ដែល​ចាប់ផ្តើម​ជាមួយនឹង​ការ​ប្រើប្រាស់​អា​វុ​.​ធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ គឺ​វា​សាហា​.​វ​ណាស់ ហើយ​ប្រសិនបើ​វា​ផ្ទុះ​ឡើង​វា​អាច​ស​ម្លា​.​ប់ និង​ធ្វើ​ឲ្យ​វិទ្យុសកម្ម​ប៉ះពាល់​ដល់​មនុស្ស​រហូត​ដល់​ទៅ​៩០​លាន​នាក់​។

Picture

ដូច្នេះ បើ​លោកពូ​ទី​ន​ហ៊ាន​ចុច​ប៊ូ​តុង​នុយ​ក្លែ​អែរ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ វា​មាន​ន័យ​ថា ពិភពលោក​អាច​នឹង​ខ្ទេចខ្ទី​ចំណែក​រុ​ស្ស៊ី​ក៏​នឹង​ត្រូវ​រលាយ​ផង​ដែរ ដោយសារ​អា​មេ​រិ​ក និង សម្ព័ន្ធមិត្ត​នឹង​មិន​នៅ​ស្ងៀម​បាន​ទេ​ហើយ នឹង​ចាត់វិធានការ​បំផ្លាញ​កងទ័ព​រុ​ស្ស៊ី​៕