ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់ថាបាន​​ជួយ​សង្គ្រោះ​ប្រជាជន​ខ្លួន២៨៥​នាក់​ពី​អន្ទាក់​ជួ.ញដូរ​មនុស្ស​នៅ​កម្ពុជា

1 ឆ្នាំ មុន

តៃវ៉ាន់ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តៃវ៉ាន់​ លោក Hsu Kuo-yung និយាយ​នៅ​ថ្ងៃ​ចន្ទ ទី ៣ តុលា​ នេះ​ថា

តៃវ៉ាន់ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តៃវ៉ាន់​ លោក Hsu Kuo-yung និយាយ​នៅ​ថ្ងៃ​ចន្ទ ទី ៣ តុលា​ នេះ​ថា តៃវ៉ាន់​បាន​ជួយ​ប្រជាពលរដ្ឋ​ខ្លួន​ចំនួន ២៨៥​នាក់​ឱ្យ​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​ពី​ការ​ឆបោ.ក និង​ការ​ជួ.ញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​គិត​ត្រឹម​ថ្ងៃ​ទី ២៨ កញ្ញា​។

លោក​ថ្លែង​នៅ​ក្នុង​ស​ន្និ​សិ​ទ​ខ្លី​មួយ​ថា ជន​រង​គ្រោះ​ចំនួន ៣១០​នាក់​ត្រូវ​បាន​កំណត់​អត្ត​សញ្ញា​ថា​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ចំនួន ៤.៦៧៩​នាក់​ដែល​បាន​ធ្វើ​ដំណើរ​​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន ហើយ​ជន​រង​គ្រោះ​ចំនួន ៣៥៤​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​។

រដ្ឋមន្ត្រី​ដដែល​បាន​បន្ថែម​ថា ចាប់តាំងពី​ខែ​​មីនា​មក ភ្នាក់ងារ​ប៉ូលិស​ជាតិ​បាន​បង្ក្រាប​ករណី​ពាក់ព័ន្ធ​ចំនួន ១០០​ករណី និង​ធ្វើការ​ចាប់ខ្លួន​មនុស្ស​ចំនួន ២៨៤​នាក់​។ ក្នុង​ចំណោម​អ្នក​ត្រូវ​បាន​ចាប់ខ្លួន មាន ៧០​នាក់​ជា​សមាជិក​ក្រុម​ទំនើង​។

ដោយសារ​មាន​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្ក្រាប​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដែល​បោក​បញ្ឆោ.ត​មនុស្ស​ឱ្យធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​រួម​មានការ​ស្ទាក់​ចាប់​តាំង​អាកាស​យាន​ដ្ឋា​ន ចំនួន​ពលរដ្ឋ​តៃវ៉ាន់​ធ្វើ​ដំណើរ​ទៅ​កម្ពុជា និង​របាយការណ៍​ពី​ការ​ជួ.ញ​ដូរ​មនុស្ស​បាន​ធ្លាក់​ចុះ​។

កាលពី​ខែកក្កដា មាន​របាយការណ៍​ចំនួន ២៥៨​នាក់​ទាក់ទង​នឹង​ឆបោក​មនុស្ស​ឱ្យទៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​នៅ​ខែសីហា​ចំនួន​នោះ​មាន​ត្រឹមតែ ៥៨​ករណី​ប៉ុណ្ណោះ​។ ដោយឡែក​នៅ​ខែកញ្ញា មាន​ត្រឹម ១​ករណី​ប៉ុណ្ណោះ​៕ (​យោង​តាម​ប្រភព​៖ CNA & Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ