ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jack Ma បន្ទោស​ច្បាប់​ហួស​សម័យកាល​សម្រាប់​ផលិតផល​ក្លែងក្លាយ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ កាលពី​ថ្ងៃ​អង្គារ​កន្លង​មក លោក Jack Ma ស្ថាបនិក​របស់ Alibaba បាន​ជំរុញ​ឲ្យ​ផ្តន្ទាទោស​បន្ថែម​ចំពោះ​ការ​លក់​ផលិតផល​ក្លែងក្លាយ ដោយ​អះអាង​ថា ច្បាប់​និង​ប​ញ្ញ​តិ្ត​ហួស​សម័យកាល មិន​

ប្រទេស​ចិន ៖ កាលពី​ថ្ងៃ​អង្គារ​កន្លង​មក លោក Jack Ma ស្ថាបនិក​របស់ Alibaba បាន​ជំរុញ​ឲ្យ​ផ្តន្ទាទោស​បន្ថែម​ចំពោះ​ការ​លក់​ផលិតផល​ក្លែងក្លាយ ដោយ​អះអាង​ថា ច្បាប់​និង​ប​ញ្ញ​តិ្ត​ហួស​សម័យកាល មិន​ប្រាកដនិយម​កំពុង​តែ​ជំរុញ​ដល់​ការ​លក់ និង​ផលិត​នូវ​ផលិតផល​ក្លែងក្លាយ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន Alibaba បាន​ធ្លាក់​ក្រោម​ការ​រិះគន់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ព្រោះតែ​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ផលិតផល​ក្លែងក្លាយ​លើ​ទីផ្សារ​អីុន​ធើ​រ​ណេ​ត​ឈ្មោះ Taobao ។

លោក Ma បាន​សរសេរ​លើ​ប្រព័ន្ធ​សង្គម​របស់​លោក​ថា ច្បាប់​និង​បញ្ញត្តិ​ហួស​សម័យកាល និង​មិន​ប្រាកដនិយម​នាំ​ឲ្យ​មាន​ផលិតផល​ក្លែងក្លាយ​មួយ​ចំនួន ។

លោក​បន្ត​ថា កង្វះខាត​នៃ​ច្បាប់​តឹង​រ៉ឹ​ង គឺ​មាន​តែ​ជំរុញ​ដល់​មនុស្ស​កាន់តែ​ច្រើន​ចូលរួម​សកម្មភាព​ផលិត និង​លក់​ផលិតផល​ក្លែងក្លាយ​ទាំងនេះ ។

កន្លង​មក រោងចក្រ​ក្នុង​ប្រទេស​ចិន​បាន​ផលិត​ផលិតផល​សម្រាប់​ក្រុមហ៊ុន​យីហោ​ល្បី​ៗ​តម្លៃ​ទាប ប៉ុន្តែ​ដោយ​មានការ​ងើបឡើង​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​អុ​ី​ន​ធើ​រ​ណេ​ត​ដូច​ជា តាម​រយៈ Alibaba ពួក​គេ​កាន់តែ​ងាយស្រួល​ស្វែងរក​ឱកាស​លក់​ផលិតផល​ទៅ​កាន់​អតិថិជន​ផ្ទាល់ ។

កាលពី​ចុងឆ្នាំ​មុន ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​ដាក់ Taobao របស់ Alibaba ក្នុង​បញ្ជីខ្មៅ​ដោយ​អះអាង​ថា គេហទំព័រ​នេះ​មិន​បាន​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ និង​លួច​ពី​អ្នក​ដទៃ ។ មិនយូរ​ប៉ុន្មាន Alibaba បាន​ដាក់​ពាក្យ​ប្តឹង​អ្នកលក់​ពីរ​នាក់​ពី​បទ​លក់​នាឡិកា Swarovski ក្លែងក្លាយ ។

លោក Ma បន្ត​ថា ៖ « ការ​លក់ និង​ការ​ផលិត​ផលិតផល​ក្លែងក្លាយ គឺជា​ទ​ង្វើ​ចោរកម្ម​។ ការ​កាត់ក្តី​ថា ខុស​ឬ​ត្រូវ គឺ​មាន​យូរណាស់​មក​ហើយ ប៉ុន្តែ​ទ​ង្វើ​ចោរកម្ម​លើ​សិទ្ធិ​កម្មសិទ្ធិបញ្ញា​នៅ​តែ​មាន​កង្វះខាត​ជា​ឯកច្ឆន្ទ​រួម​ពី​សង្គម​នៅឡើយ » ។

លោក​បន្ត​ថា មាន​តែ​១​ភាគ​១០​នៃ​ករណី​ចំនួន​៤.៥០០​ប៉ុណ្ណោះ​ដែល Alibaba រាយការណ៍ ត្រូវ​បាន​ដោះស្រាយ​ក្នុង​ឆ្នាំ​២០១៦ ៕