ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាហ្វេ​វៀតណាម​កំពុង​រីក​លូតលាស់​ខ្លាំង​លើ​ពិភពលោក

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ វៀតណាម​បាន​ជាប់​ចំណាត់ថ្នាក់​ពីក្រោយ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី តួ​ក​គី និង​ឥណ្ឌា ទៅ​លើ​កំណើន​ការ​លក់រាយ​កាហ្វេ ។ នេះ​បើ​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​អង្កេត​ទីផ្សារ​សកល ។

ប្រទេស​វៀតណាម ៖ វៀតណាម​បាន​ជាប់​ចំណាត់ថ្នាក់​ពីក្រោយ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី តួ​ក​គី និង​ឥណ្ឌា ទៅ​លើ​កំណើន​ការ​លក់រាយ​កាហ្វេ ។ នេះ​បើ​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​អង្កេត​ទីផ្សារ​សកល ។

អត្រាកំណើន​ប្រចាំឆ្នាំ​របស់​វៀតណាម ដែល​វាស់វែង​ពី​កំណើន​តម្លៃ​ជា​មធ្យម​ក្នុង​ឆ្នាំ​២០១២-២០១៦ ស្មើនឹង​១៤,៩% ខណៈ​ទីផ្សារ​ឥណ្ឌូ​ណេ​ស៊ី​កើនឡើង​១៩,៦% តាម​ពីក្រោយ​ដោយ​តួ​ក​គី ១៧,៥% និង​១៥,១%​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Mintel ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍។

របាយការណ៍​នេះ​និយាយ​ថា សម្រាប់​ទីផ្សារ​អាស៊ី ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​ត្រូវ​បាន​ជំរុញ​ដោយ​ការ​កើនឡើង​នៃ​ផលិតផល​កាហ្វេ និង​ក្លាយជា​ទីផ្សារ​កាហ្វេ​មាន​កំណើន​លឿន​បំផុត​លើ​ពិភពលោក ។ ផ្ទុយ​ទៅ​វិញ នៅ​ទីផ្សារ​អឺរ៉ុប និង​អូស្ត្រាលី​មាន​អត្រា​ទាប​បំផុត ។

ទោះបី​ប្រទេស​អា​ល្លឺ​ម៉​ង់ សហរដ្ឋអាមេរិក អុ​ី​តា​លី និង​អេ​ស្ប៉ា​ញ​ជាប់​ចំណាត់ថ្នាក់​នាំ​ចូល​គ្រាប់​កាហ្វេ​បៃតង​ពី​វៀតណាម​ក្នុង​ឆ្នាំ​២០១៦ ដោយ​ផ្អែក​លើ​ទិន្នន័យ​របស់​រដ្ឋាភិបាល​វៀតណាម​ក្តី ប៉ុន្តែ​ការ​រក​ឃើញ​របស់​ក្រុមហ៊ុន Mintel បង្ហាញ​ថា ប្រទេស​អឺរ៉ុប​ភាគច្រើន​បាន​កែ​ច្នៃ​គ្រាប់​កាហ្វេ​នាំ​ចូល​ទាំងនោះ ហើយ​នាំ​ចេញ​ជា​ផលិតផល​សម្រេច ។

បរិមាណ​លក់រាយ​នៃ​ទីផ្សារ​កាហ្វេ​ជាស​កល​បាន​កើនឡើង​២,៧% និង​កើនឡើង​បន្តិច​ពី​កំណើន​ប្រចាំឆ្នាំ​២,៥%​កាលពី​ឆ្នាំ​មុន ។

លោក Jonny Forsythe អ្នកវិភាគ​ភេសជ្ជៈ​សកល​នៅ​ក្រុមហ៊ុន Mintel ថ្លែង​ថា ៖ « ឧស្សាហ​កម្ម​កាហ្វេ​ពិភពលោក​បន្ត​រីក​លូតលាស់​យ៉ាង​ល្អ ដែល​ជំរុញ​ដោយ​ទីផ្សារ​អាស៊ី ។ អាស៊ី​មាន​កំណើន​ប្រកបដោយ​សក្តានុពល ខណៈ​អ្នក​និយម​ទទួលទាន​តែ​ប្រពៃណី​បាន​ផ្លាស់​ប្តូរ​យឺត​ៗ​មក​រក​កាហ្វេ​វិញ​» ។

អង្គការ​កាហ្វេ​អន្តរជាតិ​ប៉ាន់​ប្រមាណ​ថា ការ​ទទួលទាន​កាហ្វេ​របស់​វៀតណាម​ស្មើ​៨% ក្នុង​រយៈពេល​៤​ឆ្នាំ​ត្រឹម​ឆ្នាំ​២០១៦ ដែល​ជា​អត្រាកំណើន​លឿន​បំផុត​ទី​២ ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​កាហ្វេ​លើ​ពិភពលោក បន្ទាប់​ពី​ហ្វ៊ី​លី​ពី​ន ។

ក្រុមហ៊ុន ICO មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍​ឲ្យ​ដឹង​ថា ការ​ទទួលទាន​កាហ្វេ​របស់​ប្រទេស​វៀតណាម ស្មើ​១៤​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៥/២០១៦ ឬ​៨% កើនឡើង​ពី​ចំនួន​១៣​ម៉ឺន​តោន​កាលពី​រដូវ​កាល​មុន ៕