ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​រឹបអូស​ឈើប្រភេទ​ធ្នង់​៥៤​កំណាត់

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន​៥៤​កំណាត់​ធំ​ៗ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប និង​រឹបអូស…

ខេត្តកំពង់ឆ្នាំង ៖ ឈើ​ប្រភេទ​ធ្នង់​ចំនួន​៥៤​កំណាត់​ធំ​ៗ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប និង​រឹបអូស​បាន​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ មីនា នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ជៀប និង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស និង​បាន​យក​ទៅ​រក្សា​ទុក្ខ​នៅ​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ។

លោក បឿ ប៊ុ​ន​ថន នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សមត្ថកិច្ច​ចម្រុះ​មាន​មន្ត្រី​បរិ​ដ្ឋា​ន លោកស្នងការ​រង លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ​ចាប់​ឈើ ប្រភេទ​ធ្នង់​ទាំងនោះ​យក​ចេញពី​ក្នុង​ព្រៃ​ដែល​ជនល្មើស​បាន​លាក់​ទុក​ក្នុងភូមិ​សាស្ត្រ​ទាំង​ពីរ​ឃុំ​ខាងលើ ។ លោក​បាន​បន្ត​ថា ក្រោយ​ពី​ធ្វើ​កំណត់ហេតុ​វាស់វែង​រួច​មក​ឈើ​ទាំងនោះ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដើម្បី​កសាង​សំណុំរឿង​តាម​ផ្លូវច្បាប់ ៕