នារីស្រស់ស្អាតម្នាក់ចេញពីក្លិបត្រូវចោរមួយក្រុមធ្វើស៊ី
រាជធានីភ្នំពេញ ៖ នារីម្នាក់ចេញពីក្លិបបំរុងដើរទៅផ្ទះវិញត្រូវបានក្រុមចោរមួយក្រុមដើរតាមពីក្រោយ និងបានធ្វើសកម្មភាពស្ទាក់ប្លន់បានសម្រេចបង្កឱ្យមានការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ ៖ នារីម្នាក់ចេញពីក្លិបបំរុងដើរទៅផ្ទះវិញត្រូវបានក្រុមចោរមួយក្រុមដើរតាមពីក្រោយ និងបានធ្វើសកម្មភាពស្ទាក់ប្លន់បានសម្រេចបង្កឱ្យមានការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ ៖ នារីម្នាក់ចេញពីក្លិបបំរុងដើរទៅផ្ទះវិញត្រូវបានក្រុមចោរមួយក្រុមដើរតាមពីក្រោយ និងបានធ្វើសកម្មភាពស្ទាក់ប្លន់បានសម្រេចបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ មីនា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី មុខមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
បើតាមសម្តីពីនារីរងគ្រោះសូមមិនបញ្ចេញឈ្មោះបានរៀបរាប់ឱ្យដឹងថា នៅពេលកើតហេតុរូបនាងបានទៅរាំលេងនៅក្នុងក្លិបកម្សាន្តមួយកន្លែងហើយនាងបានទាស់សម្តីជាមួយបុរសជាសង្សារដែលជាបុគ្គលិកបំរើការនៅក្នុងក្លិបនោះរូបនាងបានដើរចេញពីក្លិបបំរុងទៅផ្ទះជួលវិញនៅម្តុំវត្តអង្គតាមិញលុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យមួយក្រុមដែលមានគ្នាបួននាក់ក្នុងនោះមានម្នាក់បានជិះម៉ូតូម៉ាកគុបមួយគ្រឿងមិនចាំស្លាកលេខបានជិះទៅឈប់ខាងមុខនាងប្រមាណជាង១០ម៉ែត្រចំណែកជនល្មើសចំនួនបីនាក់ទៀតបានដើរមកពីក្រោយរូបនាងរួចក៏បានធ្វើសកម្មភាពប្លន់យកកាបូបស្ពាយចំហៀងនិងគំរាមឱ្យនាងដោះកងដៃ និងខ្សែ.កឱ្យទៅពួកគេ ។
ខណៈពេលមានប្រជាពលរដ្ឋដែលជិះម៉ូតូឆ្លងកាត់ឃើញហើយក៏បានស្រែកឆោឡោទើបក្រុមចោរទាំងនោះនាំគ្នារត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។ ទ្រព្យសម្បត្តិដែលជនសង្ស័យប្លន់យកទៅនោះគឺមានទូរស័ព្ទ Iphone 6 មួយគ្រឿង និងលុយចំនួន៣០០ដុល្លារ។ក្រោយពេលកើតហេតុដោយសារតែពុំមានឃើញសមត្ថកិច្ចមូលដ្ឋានចេញមកអន្តរាគមន៍ទើបនារីរងគ្រោះសម្រេចចិត្តហៅម៉ូតូឌុបជិះត្រលប់ទៅផ្ទះជាមួយសង្សារវិញទាំងអស់សង្ឃឹម ៕
ចែករំលែកព័តមាននេះ