ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​រី​បា​ឡែ​ន​ជ្រ​មុ​ជ​ចូល​រណ្តៅ​ការដ្ឋាន​ជីក​ដាក់​លូ​របស់​សាលា​រាជធានី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​ជោកជាំ​រួច​មក​បាន​បើករថយន្ត​កាម​រី​បា​ឡែ​ន​របស់​ខ្លួន​បណ្តើរ​រវល់​តែ​លើក​ទូរស័ព្ទ​និយាយ បណ្តាល​ឱ្យ​រេ​ចង្កូត​ធ្លាក់​រណ្តៅ​ការ​រ​ដ្ឋា​ន​ជីក​ដាក់​លូ​របស់​សាលា​រាជធានី​តែ​មិន​បណ្តាល​ឱ្យ​រង​របួស​មនុស្ស​នោះ​ទេ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​ជោកជាំ​រួច​មក​បាន​បើករថយន្ត​កាម​រី​បា​ឡែ​ន​របស់​ខ្លួន​បណ្តើរ​រវល់​តែ​លើក​ទូរស័ព្ទ​និយាយ បណ្តាល​ឱ្យ​រេ​ចង្កូត​ធ្លាក់​រណ្តៅ​ការ​រ​ដ្ឋា​ន​ជីក​ដាក់​លូ​របស់​សាលា​រាជធានី​តែ​មិន​បណ្តាល​ឱ្យ​រង​របួស​មនុស្ស​នោះ​ទេ កាលពី​វេលា ម៉ោង​១១​យប់ ថ្ងៃ​ទី​៨ មីនា តាម​បណ្តោយ​ផ្លូវ​២៨៩ មុខ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-7092 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៨៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​តែ​អ្នកបើកបរ​រវល់​តែ​លើក​ទូរស័ព្ទ​និយាយ​ទាំង​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ ហើយ​ក៏​បាន​រេ​ចង្កូត​ទៅ​​ខាងស្តាំ បណ្តាល​ឱ្យ​ធ្លាក់​រថយន្ត​ទាំងមូល​ចូល​ក្នុង​រណ្តៅ​ដែល​គេ​ជីក​កាយ​សំរាប់​ដាក់​លូ​ធ្វើ​ឱ្យ​រថយន្ត​ទៅ​មុខ​លែង​រួច ភ្លាម​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ជួយ​លើក​បុរស​ម្ចាស់​រថ​យន្ត​​​ចេញ​មក​ក្រៅ និង​បាន​យក​ទូរស័ព្ទ​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​មក​ទទួល​ទៅ​ផ្ទះ ។

បើ​តាម​សម្តី​ពី​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​បាន​រៀបរាប់​ឱ្យ​ដឹង​ថា រូបគេ​គឺជា​មេធាវី​មួយ​រូប​ហើយ​គេ​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​ជាមួយ​លោក សៅ សុខា ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​ខាងលើ​ត្រូវ​បាន​​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ស្ទួ​ច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ខណ្ឌទួលគោក ៕