ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចមាសគេយកទៅលក់ដល់វៀតណាមពេលត្រឡប់មកវិញត្រូវ…

9 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តព្រៃវែង​ក្នុង​ករណី​ឡើងផ្ទះ​គេ​លួច​ប្រាក់ និង​មាស​បាន​សម្រេច ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧ មីនា នៅ​ចំណុច​ភូមិក​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ។

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តព្រៃវែង​ក្នុង​ករណី​ឡើងផ្ទះ​គេ​លួច​ប្រាក់ និង​មាស​បាន​សម្រេច ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧ មីនា នៅ​ចំណុច​ភូមិក​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ធ្វើការ​ឃាត់ខ្លួន​មានឈ្មោះ សូ សែន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិក​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ។ ប្រតិបត្តិ​ការណ៍​ចុះ​ឃាត់ខ្លួន​នេះ​ផង​ដែរ​ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ អូន ក្រឹម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិក​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​នៅ​ថ្ងៃ​ទី​៦ មីនា ថា​មាន​ករណី​ចោរលួច​មាស​របស់​ខ្លួន​អស់​ចំនួន​៥​ជី និង​លុយ​ខ្មែរ​ចំនួន​២០​ម៉ឺន​រៀល ហើយ​ជន​រង​គ្រោះ​ក៏​បាន​សង្ស័យ​មក​លើ​ឈ្មោះ សូ សែន ជា​អ្នក​លួច​ព្រោះថា​កន្លង​មក​យុវជន​រូប​នេះ​តែងតែ​ចេញចូល​ផ្ទះ​របស់​ខ្លួន ។

ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នៅ​ជិត​ផ្ទះ​របស់​ខ្លួន​មានកម្ម​វិធី​ចូល​រោងការ​របស់​កូន​អ្នក​ភូមិ​ដែល​នៅ​ជិត​នោះ​ហើយ​ជនសង្ស័យ​ក៏​បាន​ចូល​មក​លេង និង​គេ​ដែរ និង​បាន​ឈៀង​មក​ចូល​លេង​ផ្ទះ​របស់​គាត់​បំណង​មក​អង្គុយ​លេងបៀរ​ដូច​សព្វដង តែ​ខណៈនោះ​មិន​ទាន់​មាន​អ្នកលេង​បៀរ​ផ្សេង​មក​លេង​នៅឡើយ​ទេ​ហើយ​នៅ​ពេល​នោះ​ទៀត​ផ្ទះ​ក៏​ស្ងាត់​ដែរ​ដោយ​គិត​ថា ជា​អ្នក​ស្គាល់គ្នា​គាត់​ក៏​មិន​បាន​ចាប់អារម្មណ៍​អ្វី​ដែរ​តែ​នៅ​ពេល​ជនសង្ស័យ​ចេញ​ទៅ​បាត់​គាត់​ក៏​បាន​បាត់​លុយ និង​មាស​តែ​ម្តង​ហើយ​ក៏​ឆោឡោ​ប្តឹង​ប៉ូលិស​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​សួរនាំ​ទៅ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​លុយ និង​មាស​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន​ដោយ​ឃើញ​ផ្ទះ​ស្ងាត់​គ្មាន​មនុស្ស ខ្លួន​ក៏​ចូល​ទៅ​តាម​ទ្វារ​ក្រោយ​ឡើង​ទៅ​យក​មាស និង​លុយ​របស់​ជន​រង​គ្រោះ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ភ្លាម​តែ​ម្តង​ទៅ ហើយ​នៅ​ពេល​ត្រឡប់​មក​វិញ​ក៏​ជាប់​សំណាញ់​របស់​សមត្ថកិច្ច ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការខេត្ត​ព្រៃវែង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕