គ្រោះថ្នាក់ចរាចរណ៍៣ករណីផ្សេងគ្នា បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់
ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍៣ករណីផ្សេងគ្នានោះ បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់មាន ៖ ករណីទី១.បានកើតឡើងកាលពីវេលាម៉ោង ១១.៣០នាទី
ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍៣ករណីផ្សេងគ្នានោះ បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់មាន ៖ ករណីទី១.បានកើតឡើងកាលពីវេលាម៉ោង ១១.៣០នាទី
ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍៣ករណីផ្សេងគ្នានោះ បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់មាន ៖ ករណីទី១.បានកើតឡើងកាលពីវេលាម៉ោង ១១.៣០នាទី យប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៦ ក្នុងភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ដែលបង្កឡើងដោយរថយន្តនីសាន់ដឹកស្រូវ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 3A-0845 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានបុកនឹងបង្កាន់ដៃស្ពាន បណ្តាលឲ្យធ្លាក់ស្លាប់ជនរងគ្រោះជាអ្នករួមដំណើរជាមួយយ៉ាងអាណោចអាធម្ម។
ជនរងគ្រោះដែលស្លាប់ឈ្មោះ អាន មេសា ភេទប្រុស អាយុ២២ឆ្នាំ(ស្លាប់) រស់នៅភូមិអណ្តូង៥ ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំណែកអ្នកបើកបានរត់គេចខ្លួនបាត់ទាំងយប់ តែត្រូវបានគេស្គាល់ឈ្មោះ លឿង ចាន់ថន ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិ៣ សង្កាត់លេខ២ ក្រុងនិងខេត្តព្រះសីហនុ។ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចអាចបណ្តាលមកពីអ្នកបើកបរងងុយដេកងោកមួយភាំង ក៏ជ្រុលចង្កូតបុកស្ពានតែម្តង។
រថយន្តបង្កហេតុត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីចាត់ការតាមផ្លូវច្បាប់។ ករណីទី២.រថយន្តហាយឡែនឌ័របានបុកអ្នកបើកបរម៉ូតូស្លាប់ ករណីនេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី០៨ ខែមីនា នៅលើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក រវាងម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ កំពង់ធំ 1A-6839 និងរថយន្តហាយឡែនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AN-5286 បណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់។
ជនរងគ្រោះឈ្មោះ ងឿន ភាព ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិអូរគ្រូកែរ ឃុំសម្បូរ ស្រុកប្រាសាទសម្បូរ(មិនពាក់មួកសុវត្ថិភាព) អ្នកបើបររថយន្តត្រូវបានស្គាល់ឈ្មោះ ទឹម សុខគ្រី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិលេខ៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន។ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើតាមការឲ្យដឹងពីសមត្ថកិច្ចបានថា បណ្តាលមកពីម៉ូតូស្ត្រីរងគ្រោះពីដំបូងគឺជិះក្នុងទិសដៅសព្ច្រាសទិសគ្នាទេ លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូស្ត្រីរងគ្រោះក៏បានជិះបត់ត្រលប់ក្រោយដោយខ្វះការប្រុងយ័ត្ន គាប់ជួន រថយន្តមកដល់ក្នុងល្បឿនយ៉ាងលឿនផងនោះជាន់ហ្វ្រាំងអូសចម្ងាយប្រហែល២០ម៉ែត្រមិនជាប់ ក៏បុកពេញ ទំហឹងក្នុងទិសដៅស្របទិសគ្នាវិញ ធ្វើឲ្យស្ត្រីរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ និងរថយន្តព្រមទាំងអ្នកបើកបររថយន្តត្រូវបាននាំយកមករក្សាទុកនៅអធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ករណីទី៣.បុរសម្នាក់មានជំងឺឆ្កួតជ្រូកធ្វើទុក បានជិះម៉ូតូបុករថយន្តកំពុងតែឈប់នៅខាងក្រោមថ្នល់ បណ្តាលឲ្យស្លាប់ ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិសម្បូរ ឃុំសម្បូរ ស្រុកប្រាសាទសម្បូរ។
ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស បានឈប់នៅផុតពីលើទ្រូងផ្លូវទៅហើយ ស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរី២០១១ គ្មានស្លាកលេខបានបើកទៅបុកគូថរថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ បើយោងតាមការឲ្យដឹងពីសមត្ថកិច្ចជនរងគ្រោះឈ្មោះ ឈី វណ្ណៈ ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិកំពង់ឈើទាល ឃុំសម្បូរ ស្រុកប្រាសាទសម្បូរ(ស្លាប់ជាមនុស្សមានជំងឺឆ្កួតជ្រូក) ម្ចាស់រថយន្តពាក់ស្លាកលេខកំពង់ធំ 3A-0763 ឈ្មោះ ញេប ប៊ុនហេង រស់នៅភូមិឃុំជាមួយជនរងគ្រោះ។ ទាំងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការស្រុកប្រាសាទសម្បូរដើម្បីធ្វើការដោះស្រាយ៕
ចែករំលែកព័តមាននេះ