ក្រសួងការបរទេសអាមេរិកថ្លែងកាលពីថ្ងៃទី៧ មីនា ថា ទំនាក់ទំនងជាមួយចិនពិតជាសំខាន់បំផុតសម្រាប់សហរដ្ឋអាេមរិក ហើយរដ្ឋាភិបាលអាេមរិកប៉ុនប៉ងបន្តធ្វើជាមួយចិននូវទំនាក់ទំនងមួយកាន់តែស្ថាបនា ។
លោក MARK TONER អ្នកនាំពាក្យស្តីទីក្រសួងការបរទេសអាមេរិកក្នុងសន្និសីទសារព័ត៌មានដំបូងរបស់ក្រសួងការបរទេសក្រោយការឡើងកាន់អំណាចរបស់លោកដូណាល់ ត្រាំ គូសបញ្ជាក់ថា យើងនឹងស្វែងរកវិស័យនានាដែលយើងអាចពង្រីកកិច្ចសហប្រតិបត្តិការរបស់យើង ។ ខ្ញុំយល់ថា យើងចង់ពូនជ្រុំទំនាក់ទំនងរបស់យើងជាមួយចិន។
ម្យ៉ាងវិញទៀត លោក TONER អះអាងជាថ្មីពីការគោរពរបស់អាេមរិកចំពោះគោលការណ៍ចិនតែមួយដែលមានចាប់តាំងពីយូរមកហើយ ។ លោកបញ្ជាក់ថា ពុំមានការផ្លាស់ប្តូរណាមួយក្នុងនយោបាយចាប់តាំងពីយូរមក ហើយរបស់យើងទាក់ទិននឹងបញ្ហាតៃវ៉ាន់ ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក REX TILLERSON ក៏បានអះអាងជាថ្មីពីគោលការណ៍ចិនតែមួយដែរ ពេលធ្វើសវនាការនៅមុខព្រឹទ្ធសភា ហើយលោកត្រាំ ក៏ប្រកាសអញ្ចឹងដែរ ពេលជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិនលោកស៊ី ជីនពីង កាលពីខែមុន ៕
ចែករំលែកព័តមាននេះ