យុវជនម្នាក់និយាយថា ជាកូនលោកគឹម ជុងណាម តាម YouTube
យុវជនម្នាក់មើលទៅជាយុវជន គឹម ហានសូល កូនប្រុសលោកគឹម ជុងណាម បានថ្លែងក្នុងវីដេអូមួយចេញផ្សាយនាថ្ងៃទី៨ មីនា តាម YouTube ថា
យុវជនម្នាក់មើលទៅជាយុវជន គឹម ហានសូល កូនប្រុសលោកគឹម ជុងណាម បានថ្លែងក្នុងវីដេអូមួយចេញផ្សាយនាថ្ងៃទី៨ មីនា តាម YouTube ថា
យុវជនម្នាក់មើលទៅជាយុវជន គឹម ហានសូល កូនប្រុសលោកគឹម ជុងណាម បានថ្លែងក្នុងវីដេអូមួយចេញផ្សាយនាថ្ងៃទី៨ មីនា តាម YouTube ថា ឪពុករបស់គេត្រូវធ្វើឃាត។
ក្នុងវីដេអូនេះមានចំណងជើងថា KHS VIDEO យុវជនរូបនោះនិយាយថា ខ្ញុំឈ្មោះ គឹម ហានសូល ខ្ញុំជាជនជាតិកូរ៉េខាងជើង ជាសមាជិកគ្រួសារត្រកូលគីម ។ ខ្ញុំមានប្រភពពីគ្រួសារកូរ៉េខាងជើងដែលដឹកនាំប្រទេសនេះ ចាប់តាំងពីច្រើនជំនាន់មកហើយ ។ ឪពុកខ្ញុំត្រូវគេធ្វើឃាតប៉ុន្មានថ្ងៃមុននេះ ។
ក្នុងវីដេអូឃ្លីបរយៈពេល៤០វិនាទីនេះ យុវជនរូបនោះបន្តថា រូបគេបច្ចុប្បន្នកំពុងរស់នៅជាមួយម្តាយ និងប្អូនស្រី ដោយរូបគេចង់ឱ្យសភាពការណ៍មានការកែលម្អឡើងវិញឆាប់។ ហើយគេបានបង្ហាញលិខិតឆ្លងដែនមួយ ៕
ចែករំលែកព័តមាននេះ