ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ថា លោក​ម៉ៅ មុនី​វណ្ណ ជា​អ្នក​ផ្ញើ​សារ ប្រាប់​ថា​លោក សម រ​ង្ស៊ី ជា​អ្នក​និយាយ​ធ្វើ​ឱ្យ​ចុកចាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុន្នី​វណ្ណ បាន​ផ្ញើសារ​មក​កាន់​សម្តេច​ផ្ទាល់ ដែល​បញ្ជាក់​ថា​លោក​ សម រ​ង្ស៊ី ជា​អ្នក​និយាយ​ថា ប្រពន្ធ​និង​កូន​របស់​សម្តេច​ជានា​រី​កំណាន់​និង​ជា​កូន​របស់​មេដឹកនាំ​វៀតណាម ។​

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍បែប​នេះ នា​រសៀល​ថ្ងៃ​ទី​៦ ខែមីនា នៅ​សាល​មហោស្រព​កោះ​ពេជ្រ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ​លា​ភី​ថ្នាក់​បរិញ្ញាបត្រ​រង ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​វ៉ា​ន់​ដា​ចំនួន​៣.១៥០​នាក់ ដែល​បាន​បញ្ជ​ប់​ការ​សិក្សា​ក្នុង​ឆ្នាំ​សិក្សា​២០១៥-២០១៦​កន្លង​មក ក្នុង​នោះ​ក៏​មាន​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន​៤៧​នាក់​ផង​ដែរ ។

សម្តេច​តេ​ជោ​ថ្លែង​ថា សម្តេច​មិន​អាច​ទទួលយក​បាន​ទេ ព្រោះ​ជា​ការ​ប្រមាថ​មួយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ជីវិត ។ សម្តេច​ក៏​មិន​អាច​ឲ្យ​អ្នក​ដែល​និយាយ​រឿង​នេះ​រួចខ្លួន​ជា​ដាច់ខាត ។ ជាង​នេះ​ទៀត បើ​គ្មាន​ការ​ចេញ​មក​បកស្រាយ​ឲ្យ​បាន​ច្បាស់​នៅ​ក្នុង​រឿង​នេះ​ទេ សម្តេច​នឹង​ទម្លាយ​សារ​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ពិភាក្សា ការ​ឆ្លើយឆ្លង​របស់​គណបក្សប្រឆាំង ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា កន្លង​មកសម្តេច​បាន​បន្ទន់ឥរិយាបថ​គ្រប់​បែប​យ៉ាង​ជាមួយ​លោក សម រ​ង្ស៊ី ដើម្បី​ការ​បង្រួបបង្រួម​ជាតិ ប៉ុន្តែ​លោក  សម រ​ង្ស៊ី នៅ​តែ​ប្រើ​ន​យោបាយ​មួលបង្កាច់​យកចំណេញ​នយោបាយ​ម្តងហើយ​ម្តងទៀត ។ ឯណា​អ្នកនយោបាយ​មានគុណធម៌?

សម្តេច​តេ​ជោ​បាន​ប្រកាស​ថា ការ​តែងតាំង​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ឲ្យ​លោក កឹ​ម សុខា ជា​ប្រធាន​គណបក្សប្រឆាំង​នោះ គឹ​សម្តេច​ជា​អ្នក​រៀបចំ​ផែនការ តាម​រយ​:​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នា​ពេល​ថ្មី​ៗ​នេះ​។

មិន​ទាន់​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​ទេពី​លោក ម៉ៅ មុន្នី​វណ្ណ ចំពោះ​ការ​ទម្លាយ​របស់​សម្ដេច​តេ​ជោ​នេះ ។

ប៉ុន្ដែ​កាលពី​ថ្ងៃ​ទី​៣ ខែមីនា​កន្លង​ទៅ នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន លោក ម៉ៅ មុន្នី​វណ្ណ ធ្លាប់​បាន​បដិសេធ​ថា មិនមែន​ជា​ការ​ពិត​បន្ទាប់​ពី​គេហទំព័រ​ហ្វ្រេ​ស​ញូ​វ ដែល​ផ្សាយ​បន្ដ​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សីហា បាន​ផ្សាយ​តាម​បណ្ដាញ​សង្គម ។ អ្នកវិភាគ​និយាយ​ថា រឿងរ៉ាវ​ពោះវៀនបត់ចន្ទាស​នេះ​នឹង​បន្ដ​ប​ដិ​វាទ​ថ្មី​ៗ​ទៀត ខណៈ​ការ​បោះ​ឆ្នោត​រើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ កាន់តែ​ខិត​ជិត​ចូល​មក​ដល់ ។ ក្រៅពី​មានការ​រំលាយ​សារ​នានា​ដើម្បី​កើត​មាន​ទម្ងន់​នោះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​ចាកចេញ និង​នាំ​គ្នា​ដុត​បំផ្លាញ​ផ្លា​ក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ដបន្ទាប់ ៕