ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្អាតជាន់ហ្គែរមួយទំហឹង​ បុកឡានរដ្ឋ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បើករថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​រង្វង់​មូល​ហើយ​នៅ​មិន​បង្អង់​ល្បឿនទៀត ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​១៥​កៅអី​ចំពាក់​កណ្តាល​ខ្លួន​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​​រងការខូចខាត​យ៉ាងដំណំទាំង២គ្រឿង ។

ហេតុការណ៍​នេះ ​កើតឡើងកាលពី​វេលា​ម៉ោង​១២ និង​៥៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៨ មីនា នេះ ស្ថិត​ត្រង់​ចំណុច​រង្វង់​មូល​សម្តេច​ព្រះ​សង្ឃ​​រាជ្យ ជួន ណាត ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

នារីខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ ដោយនៅមុនពេលកើតហេតុ​ គេ​ឃើញ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​​១៥​កៅអី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​រដ្ឋ ២៥-២-២០០០ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ឆ្លងកាត់​រង្វង់​មូល​សម្តេច​ព្រះសង្ឃ​រាជ្យ ជួន ណាត ស្ទើរតែ​ផុត​ទៅ​ហើយ​នោះ ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២L-០៤៨៣​មួយ​គ្រឿង ដែល​បើក​ដោយ​នារី​វ័យក្មេង​នោះ ​​មកដល់​​យ៉ាង​លឿន ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​កាម​រី​បា​ឡែ​ន​មិន​បាន​បន្ថយ​ហ្គែ​រ​បង្អង់​ល្បឿន​ឡើយ បាន​ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ពាក់​ស្លាក​លេខ​រដ្ឋ​មួយ​គ្រឿង​នោះ​ចំពាក់​កណ្តាល ធ្វើ​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ទាំង​ពីរ​គ្រឿង​ដូច​គ្នា​តែ​ម្តង ។