ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម វ៉ា​ត់ ចំរើន ពន្យល់​ពាក្យ កីឡា​មួយ គុន​ខ្មែរ និង មួយ​ថៃ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​កីឡា​មួយ​»​មិនមែន​«​មួយ​ថៃ (Muay Thai)»​នោះ​ទេ ប៉ុន្តែ​ជា​«​គុន​ខ្មែរ (Kun

រាជធានី​ភ្នំពេញ ៖ «​កីឡា​មួយ​»​មិនមែន​«​មួយ​ថៃ (Muay Thai)»​នោះ​ទេ ប៉ុន្តែ​ជា​«​គុន​ខ្មែរ (Kun Khmer) សម្រាប់​ការ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​ប្រទេស​កម្ពុជា​។

ដោយ​សង្កេត​ឃើញ​មានការ​យល់​ច្រឡំ​អំពី​កីឡា​គុន​ខ្មែរ និង​មួយ​ថៃ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​ពន្យល់​ថា​៖«​នៅ​ក្នុង​ធម្មនុញ្ញ​របស់​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​បាន​ដាក់​ពាក្យ​ថា «​កីឡា​មួយ​» ជា​គុន​ខ្មែរ​។ ក្នុង​ន័យ​នេះ​គឺ​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ យើង​ប្រកួត​កីឡា​មួយ ប៉ុន្ដែ​យើង​បាន​សុំ​ការ​ឯកភាព​ពី​គេ​ដាក់​ថា គុន​ខ្មែរ យើង​ចូលរួម​ក្នុង​កីឡា​មួយ ក៏​ប៉ុន្ដែ​ជា​គុន​ខ្មែរ មិនមែន​មួយ​ថៃ​ទេ​។ មួយ​ថៃ​គឺ​មួយ​ថៃ ដូច្នេះ​កីឡា​មួយ គឺ​មិនមែន មួយ​ថៃ ទេ​»​។

ឯកឧត្តម​បាន​លើក​ឡើង​ថា ក្នុង​នាម​ប្រធាន​សហព័ន្ធ​កីឡា​មួយ​អាស៊ី គឺ​មិនមែន​មួយ​ថៃ ហើយ​ប្រធាន​របស់​សហព័ន្ធ​កីឡា​មួយ​ពិភពលោក គឺ​ជនជាតិ​ឡាវ ប៉ុន្តែ​ក៏​មិនមែន​មួយ​ថៃ​ដែរ​។ កម្ពុជា​ក៏​មិន​ចូលរួម​ក្នុង​សហព័ន្ធ​មួយ​ថៃ (IFMA) នោះ​ទេ​។ កម្ពុជា​មិន​ចូលរួម​ជា​សមាជិក​ទេ ប៉ុន្ដែ​បើ
ជា​សកម្មភាព​កីឡា​ប្រកួត កម្ពុជា​ប្រកួត​នៅ​ក្រៅប្រទេស បើ​ខាង មួយ​ថៃ អញ្ជើញ កម្ពុជា​ចូលរួម​ប្រកួត​លក្ខណៈ​មួយ​ថៃ ប៉ុន្ដែ​បើ​ថៃ ឬ​ប្រទេស​ផ្សេង​មក​ស្រុក​ខ្មែរ​វិញ ពួក​គេ​ត្រូវ​ចូលរួម​ប្រកួត​ជា​លក្ខណៈ គុន​ខ្មែរ​។

«​នេះ​គឺជា​គោលការណ៍​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុសាសន៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ គឺ​យើង​រក្សា​អត្តសញ្ញាណ​របស់​យើង ។ កាលណា គេ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ សូ​ម្បី​តែ​ប្រដាល់ Muay Thai ក៏​ដោយនៅ​ស្រុក​ខ្មែរ គឺ​ត្រូវ​គោរព​តាម​ឈ្មោះ និង​គោលការណ៍ បទបញ្ជា​ប្រកួត​របស់ គុន​ខ្មែរ ហើយ​ខ្មែរ​យើង ទៅ​ប្រកួត​ក្រៅប្រទេស ដែល​កីឡា Muay Thai គេ​អញ្ជើញ យើង​ប្រកួត​ធម្មតា យើង​គ្មាន​ការ​រើសអើង​ទេ ។ យើង​ចូលរួម​ប្រកួត ដើម្បី​បង្កើន​សមត្ថភាព និង​ការងារ​បច្ចេកទេស ប៉ុន្ដែ​យើង​មិនមែន​ជា​សមាជិក​របស់ Muay Thai ទេ​។ យើង​គ្រាន់តែ​ជា​សមាជិក​របស់​កីឡា​មួយ គឺ​មិនមែន Muay Thai»​។

ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បញ្ជាក់​។
ឯកឧត្តម​បាន​បន្ត​ថា ពាក្យ​ថា Muay នៅ​ប្រទេស​ឡាវ ក៏​ហៅ Muay ដែរ​។ កម្ពុជា​បាន​ធ្វើការ​តវ៉ា​ក្នុង​ការ​រក្សា​អត្តសញ្ញាណ​របស់​គុន​ខ្មែរ លើ​គ្រប់​វេទិកា​ទាំងអស់ នៃ​ការ​ចរចា​គ្នា ហើយ​កម្ពុជា​អត់​ដែល​ចូលរួម​ជាមួយ​ទេ​ចំពោះ​ការ​ឯកភាព​ទៅ​លើ​ពាក្យ​ថា Muay Thai ដាក់​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ទេ​។ កម្ពុជា​គាំទ្រ​ដាក់​ថា ពាក្យ Muay មាន​ន័យ​ថា ប្រដាល់ ប៉ុន្ដែ​វា​មាន​ជា​ភាសា​របស់​ថៃ និង​ឡាវ ដែល​ហៅ​ដូច​គ្នា​។

ប៉ុន្ដែ​ក៏​មាន​អង្គការ​គ្រប់គ្រង​ខុស​គ្នា​ដែរ Muay Thai គឺ​គ្រប់គ្រង​ដោយ​សហព័ន្ធ​មួយ​ថៃ​អន្ដរជាតិ ។
ចំណែក​កីឡា​មួយ នៅ​ថៃ មាន​សហព័ន្ធ​កីឡា​មួយ​ពិភពលោក​មួយទៀត ។ ហើយ​យើង​បង្កើត​សហព័ន្ធ​កីឡា​មួយ​ពិភពលោក និង​អាស៊ី​នេះ គឺ​មាន​ប្រទេស​ចូលរួម​ទាំងអស់ ហើយ​យើង​ប្រកាន់​យកពាក្យ «​មួយ​» ជាមួយ​ពាក្យ​ថា «​គុន​ខ្មែរ​» ក្នុង​រង្វង់​នៃ​ការ​ការពារ​អត្តសញ្ញាណ​របស់​យើង​នៅ​ក្នុងស្រុក​ខ្មែរ ។ រាល់​ការ​ប្រកួត​នៅ​ក្នុងស្រុក គឺ​យើង​យក​ទម្រង់​នៃ​ការ​ប្រកួត​គុន​ខ្មែរ និង​ឈ្មោះ គុន​ខ្មែរ ដោយ​យកពាក្យ​ក្នុង​ភាសា​ច្បាប់​របស់​ស៊ី​ហ្គេ​ម​ដែល​គេ​ដាក់​ឈ្មោះ​ថា កីឡា Muay​។ អ៊ីចឹង សូម​ឲ្យ​មតិ​សាធារណៈ​

ទាំងអស់ មេត្ដា​យោគយល់​ថា យើង​ការពារ និង​ថែរក្សា​អត្តសញ្ញាណរបស់​យើង​ជា​រាង​រហូត មិន​ឲ្យ​មានការ​ប៉ះពាល់​ទេ​។ សូម​ជនរួមជាតិ មេត្ដា​យោគយល់​ក្នុង​ការងារ​នេះ​។

ទន្ទឹម​គ្នា​នេះ ឯកឧត្តម​អគ្គលេខាធិការ​សូម​ថ្លែងអំណរគុណ ដល់​ការ​យកចិត្តទុកដាក់ និង​ការ​ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​គុន​ខ្មែរ​របស់​ពលរដ្ឋ​ទាំងអស់ ។ កម្ពុជា​ធ្វើការ​អភិរក្ស​ដើម្បី​អភិវឌ្ឍ ការ​អភិ​វឌ្ឍ​ដើម្បី​ការ​អភិរក្ស រក្សា​អត្ដសញ្ញាណ​ក្បាច់គុន​ព្រលឹង​ជាតិ​របស់​ខ្មែរ​គឺ​គុន​ខ្មែរ ។ សូម​ថ្លែងអំណរគុណ​ដល់​មហាជន ដែល​តែង​ខ្វល់ខ្វាយ ក៏​ដូច​ជា​ការ​រិះគន់ ប្រកបដោយ​ការ​ស្ថាបនា​ទាំង​អស់នេះ ៕

Picture
Picture
Picture
Picture