ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ រ៉េ​មី ៖ តេ​ក្វា​ន់​ដូ ITF នឹង​ឈាន​ជើង​ចូល​ក្នុង​ស៊ី​ហ្គេ​ម នា​ថ្ងៃ​ណាមួយ​មិន​ខាន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បរាជ័យ​ក្នុង​កា​រប​ញ្ជ្រៀ​ត​ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ ITF ចូល​ទៅ​ក្នុង​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បរាជ័យ​ក្នុង​កា​រប​ញ្ជ្រៀ​ត​ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ ITF ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣២ ឆ្នាំ ២០២៣ នា​ឆ្នាំ​ក្រោយ​នេះ​រួច​មក ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា​លោក កែវ រ៉េ​មី នៅ​តែ​បន្ត​ប្ដេជ្ញា​ចិត្ត​ថា នឹង​ព្យាយាម​ដាក់​បញ្ចូល​ប្រភេទ​កីឡា​របស់​កូរ៉េ​ខាងជើង​មួយ​នេះ ទៅ​ក្នុង​ស៊ី​ហ្គេ​ម​ឱ្យ​បាន​។ ការ​បរាជ័យ​ក្នុង​ការ​ដាក់​បញ្ចូល ITF ចូល​ក្នុង​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​ក្រោយ​នេះ ដោយសារ​មានការ​រារាំង​ពី​ប្រទេស​មួយ ដែល​ដើរ​ខ្ទប់​បណ្ដា​ប្រទេស​អាស៊ាន​មិន​ឲ្យ​ចូលរួម ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក កែវ រ៉េ​មី តែ​លោក​មិន​បាន​បញ្ជាក់​ប្រទេស​មួយ​នោះ គឺជា​ប្រទេស​ណា​នោះ​ទេ​។

លោក កែវ រ៉េ​មី បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដូច្នេះ​ថា​៖«​អា​ខ្លាំង​ពេក​ក៏​មាន​បញ្ហា​ដែរ​។ ខ្លាំង​ពេក ធ្វើ​ឲ្យ​មាន​ប្រទេស​មួយ​នោះ គាត់​ដើរ​ខ្ទប់ គាត់​ខ្ទប់​បណ្ដា​ប្រទេស​អាស៊ាន មិន​ឲ្យ​បញ្ជូន​តេ​ក្វា​ន់​ដូ ITF មក​ប្រកួត​ជាមួយ​យើង ។ ក្មួយ​ៗ ត្រូវ​ដឹង​ថា ITF តាំងពី​គេ​មិន​ស្គាល់ អត់​មាន​អ្នក​ស្គាល់​ថា តេ​ក្វា​ន់​ដូ ITF យ៉ាងម៉េច រហូត​ដល់​គេ​ស្គាល់ ស្គាល់​ដល់​អន្ដរជាតិ ពូ​រុញ​ខ្លះ រហូត​ដល់​ប្រធាន​សហព័ន្ធ​តេក្វា​ន់​ដូ ITF អាស៊ី​អាគ្នេយ៍ និង​ជា​អនុប្រធាន​សហព័ន្ធ​អន្ដរជាតិ​ទៀត ហើយ​រហូត​ដល់​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​របស់​យើង ទទួលស្គាល់ ITF ថា ជា​ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ​ខ្លាំង​។ ក៏​ប៉ុន្ដែ​ដោយសារ​ខ្លាំង​ពេក គេ​ខ្ទប់​យើង យ​យក​បញ្ហា​នយោបាយ នៃ​ឫសគល់​តេ​ក្វា​ន់​ដូ​ហ្នឹង ប្រទេស​មួយ​នោះ​» ។

ពាក់ព័ន្ធ​នឹង​ការ​ព្យាយាម​ដាក់​បញ្ចូល​កីឡា​តេក្វា​ន់​ដូ ITF ក្នុង​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ វិញ លោក កែវ រ៉េ​មី បាន​ពន្យល់​ថា «​កីឡា​នេះ មាន​សារៈសំខាន់​ណាស់ អាច​បង្រួបបង្រួម​ជាតិ​សាសន៍​មួយ ដែល​កំពុង​បាក់បែក​រួបរួម​គ្នា​បាន យើង​ព្យាយាម​ឲ្យ​កីឡា​តេ​ក្វា​ន់​ដូ ITF ចូល​ស៊ី​ហ្គេ​ម ។ យើង​សង្ឃឹមថា ជាតិ​សាសន៍ ២ នោះ រួបរួម​តាម​រយៈ​កីឡា ក៏​ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ គាត់​ប្រឆាំង​គ្នា​ឥត​ឈប់​។

បងប្អូន​ខ្លួនឯង​ទេ តែ​ប្រឆាំង​គ្នា​ឥត​ឈប់​តែ​ម្ដង ហើយ​តាម​រយៈ​នៃ​ការ​ប្រឆាំង​គ្នា​នេះ ខ្ញុំ​មើលឃើញ​ថា ជាតិ​សាសន៍​នេះ មិន​អាច​រួបរួម​គ្នា​បាន​ទេ យើង​ព្យាយាម​ជួយ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ក៏​លោក​បាន​ទៅ​ធ្វើ​បទ​បង្ហាញ ធ្វើ​សុន្ទរកថា​នៅ​ពិភពលោក ក៏​ចង់​ឃើញ​ប្រទេស​ទាំង​ពីរ​នោះ​រួបរួម​គ្នា​ដែរ​»​។

លោក​បន្ដ​ថា​៖ «​តាម​រយៈ​កីឡា​នេះ គឺជា​រឿងសំខាន់​ណាស់ តែ​នេះ​ជា​រឿង​របស់​គាត់ យើង​សោក
ស្ដាយ​ដែរ តែ​យ៉ាងណា​ក៏​ដោយ​និយាយ​រឿង​ក្មួយ​ៗអត់​មាន​អ្វី​ចាញ់​សោះ ITF មែនឬ​មិនមែន? កន្លង​មក​យើង​មាន​ធ្លាប់​ចូល​ស៊ី​ហ្គេ​ម​ឯណា ហើយ​ឥឡូវ​អត់​ចូល​ទៀត មានអី​ស្លាប់ អត់​ទេ ។ អ៊ីចឹង​យើង​ត្រៀម​ទៅ​ប្រកួត World Champions នៅ​ក្រៅប្រទេស​ទៀត ឈ្នះ លើក​ទង់ជាតិ​ខ្មែរ​ដូច​គ្នាទេ ។ យ៉ាងម៉េច​ក៏​ដោយ អត់​មាន​បាក់ទឹកចិត្ត​ទេ យើង​អត់​ដែល​ចាញ់ គ្មាន​អ្វី​ត្រូវ​បាត់បង់​ទេ តាំងពី​ងើប​ពី​បាតដៃ​ទទេ រហូត​ដល់​ហក់​ចូល​ទៅ​ស៊ី​ហ្គេ​ម គេ​ទប់​នៅ​ស៊ី​ហ្គេ​ម ខ្វែងដៃខ្វែងជើង​។ មាន​តែ​កម្ពុជា​ទេ ដែល​បង្កើត​ប្រវត្តិសាស្ត្រ​បញ្ចូល ITF ចូល​ស៊ី​ហ្គេ​ម សូ​ម្បី​តែ​នៅ​អឺរ៉ុប ពិភពលោក គេ​ទទួលស្គាល់​ស្នាដៃ ITF របស់​កម្ពុជា អបអរសាទរ ITF កម្ពុជា​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ