ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​! ពលរដ្ឋ​ជាង​១០០​គ្រួសារ ត្រូវ​អាជ្ញា​ធរ​ជម្លៀស​រក​ទីទួល​សុវត្ថិភាព (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ដ្បិត​ព្រះ​ភិ​រុណ​បង្អុរ​តិចតួច តែ​ស្ទើរ​រៀងរាល់ថ្ងៃ ម្យ៉ាង​ដោយសា​ទឹក​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ​ផង​នោះ គិត​ត្រឹម​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២២​នេះ ពលរដ្ឋ​ចំនួន​ជា​១០០​គ្រួសារ ត្រូវ​បាន

ខេត្តបន្ទាយមានជ័យ ៖ ដ្បិត​ព្រះ​ភិ​រុណ​បង្អុរ​តិចតួច តែ​ស្ទើរ​រៀងរាល់ថ្ងៃ ម្យ៉ាង​ដោយសា​ទឹក​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ​ផង​នោះ គិត​ត្រឹម​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២២​នេះ ពលរដ្ឋ​ចំនួន​ជា​១០០​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត ជម្លៀស​រក​ទីទួល​សុវត្ថិភាព និង​ធ្វើការ​ផ្តល់​អំណោយ​ដូច​ជា មុង​, ភួយ​, គ្រឿង​ឧបភោគ និង​បរិភោគ​ជា​បន្តបន្ទាប់​។

ទីទួល​សុវត្ថិភាព​ចំនួន​៣​កន្លែង នៅ​ក្រុង​ប៉ោយ​ប៉ែ​ត រួម​មាន​ចំណុច​សាលា​កូរ៉េ​, សាលា​បឋម​សិក្សា​វត្ត​បា​លិ​លេ​យ្យ ស្ថិត​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ និង​បុរី K.N គេ​ឃើញ​មាន​ពលរដ្ឋ​ស្នាក់​នៅ​ព្រោងព្រាត មាន​ក្មេង មាន​ចាស់ រួម​ទាំង​ជន​ពិការ​ផង​ដែរ​។

ជួប​ផ្ទាល់​ជាមួយ​អាជ្ញាធរ​លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ចាប់តាំងពី​ថ្ងៃ​ទី​២៨ ខែកញ្ញា មក​ទល់​ព្រឹក​ថ្ងៃ​ទី​២ ខែតុលា​នេះ ដោយសារ​ភ្លៀង​បន្ត​ធ្លាក់​ស្ទើរតែ​រៀងរាល់ថ្ងៃ ម្យ៉ាង​ទឹក​ហូរ​ធ្លាក់​ពី​ថៃ​ផង​នោះ បាន​បង្ក​ឲ្យ​ទឹកអូរ​ព្រំដែន​បន្ត​ហក់​ឡើង​ឥត​ឈប់​ឈរ​។

លោក​បន្ត​ថា ភូមិ​មួយ​ចំនួន​តាម​ប​ណ្តោ​អូរ​ព្រំដែន​ខាងត្បូង ផ្លូវជាតិ​លេខ​៥ បាន​រង​ការ​ជន់​លិច​ជា​បណ្តើរ​ៗ​។ លោក​បន្ត​ថា ពលរដ្ឋ​ចំនួន​១១៨​គ្រួសារ ត្រូវ​បាន​ជម្លៀស​រក​ទីទួល​សុវត្ថិភាព និង​បាន​ផ្តល់​អំណោយ​ដូច​ជា ៖ មុង​, ភួយ​, គ្រឿង​ឧបភោគ និង​បរិភោគ​ជា​បន្តបន្ទាប់ គិត​ត្រឹម​ថ្ងៃ​ទី​២ ខែតុលា​នេះ​។

លោក​អភិបាលក្រុង​ប្រាប់​កោះសន្តិភាព​ថា អំណោយ​ទាំងអស់​ខាងលើ ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​។

លោក​អភិបាលក្រុង ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​ភូមិ​កំពុង​ប្រឈម​បញ្ហា​ទឹក​លិច​ទាំងអស់ មេត្តា​មានកា​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពាក់ព័ន្ធ​ចរន្តអគ្គិសនី ជា​ពិសេស​ព្រី​ភ្លើង​និង​កុមារ​តូច​ៗ ក៏​ដូច​ជា​សត្វពាហៈនៈ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ដ្បិត​ស្ថានភាព​ទឹកអូរ​ព្រំដែន​បន្ត​ហក់​ឡើង​ជន់​លិច​ភូមិ​មួយ​ចំនួន​តាម​បណ្តោយ​អូរ​ព្រំដែន​ខាងត្បូង ផ្លូវជាតិ​លេខ​៥ ប៉ុន្តែ​ទីប្រជុំជន​ក្រុង​មួយ​នេះ ជា​ពិសេស​ខាងជើង​ផ្លូវជាតិ​លេខ​៥ ដូច​ជា បេនឡាន​ក្រុង ឬ​ម្តុំ​ផ្សារ​ត្រី​, ផ្សារ​ថ្មី​ប៉ោយ​ប៉ែ​ត និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត មិន​មានការ​លិចលង់​ធ្ងន់ធ្ងរ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ