ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥន្ទ្រី​ដែក​ស្រែក​រក​ជំនួយ​ពី​អ្នកគាំទ្រ​គុន​ខ្មែរ​ក្រោយ​រង​របួសធ្ងន់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំ អាន អ្នក​ប្រដាល់​មក​ពី​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ឆ័​ត្រ​យោង ៩១១ រហស្ស

រាជធានី​ភ្នំពេញ ៖ សំ អាន អ្នក​ប្រដាល់​មក​ពី​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ឆ័​ត្រ​យោង ៩១១ រហស្សនាម​ឥន្ទ្រី​ដែក កំពុង​រង​របួសធ្ងន់ បន្ទាប់​ពី​ត្រូវ​មួយ​កែង​យ៉ាងដំណំ​ចំ​ផ្ទៃមុខ​បណ្ដាលឱ្យ​សន្លប់​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​ត្រឹម​ទឹក​ទី​២​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Chok Mong Kon Phak Yok កាលពី​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ​ក្នុង​កម្មវិធី​ជើងឯក គូ​បូ​តា​។

ក្រោយ​ត្រូវ​មួយ​កែង​ស្ដាំ​នោះ​ហើយ កីឡាករ​កម្ពុជា​ខាងលើ​ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ​ហៅ​មន្ទីរពេទ្យ​លោកសង្ឃ ។

ក្រោយ​សង្គ្រោះ​បាន​ជោគជ័យ និង​ការ​ពិនិត្យ​របស់​ក្រុម​គ្រូពេទ្យ ឃើញ​ថា របួស​មិន​ស្រាល​ទេ ក្នុង​នោះ​បាក់​ខ្ទង់ច្រមុះ​ធ្ងន់ធ្ងរ និង​មាន​ស្រាំ​ឆ្អឹង​នៅ​លើ​មុខជា​ច្រើន​កន្លែង ។ ចំណែក​ថ្លៃ​ព្យាបាល​វិញ​គឺ​អស់​១ លាន ២ សែន​រៀល​ហើយ ដែល​ថវិកា​នេះ​បាន​ពី​ការ​យក​សាច់​ស្រស់​ឈាម​ស្រស់​ទៅ​ប្ដូរ​របស់​ឥន្ទ្រី​ដែក​នៅ​លើ​សង្វៀន​។

តាម​លោក ហង្ស សឿ​ន ជា​គ្រូបង្វឹក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ទាំង​ក្ដុកក្ដួល​ថា​៖ « សំ អាន គ្នា​អត់​ណាស់​ជួយ​គ្នា​ផង ហើយ​របួស​នេះ​មិន​ទាន់​ដឹង​ថា ពេល​ណា​បាន​ចេញ​វិញ​ទេ នៅ​បន្ត​ព្យាបាល​នៅឡើយ ។ គ្រួសារ​របស់​គាត់​ក្រ​ណាស់ សូ​ម្បី​ប្រពន្ធ​គាត់​ក៏​គ្មាន​ទូរ​សព្ទ​ប្រើ​ផង ។ គ្នា​វ៉ៃ​បាន​តែ​៣០០​ដុល្លារ​ទេ តម្លៃ​ខ្លួន​គាត់ ហើយ​ពេល​នេះ​មួយ​យប់​គ្រាន់តែ​ថ្លៃ​ព្យាបាល​អស់​បាត់​ហើយ ។ តាម​ខ្ញុំ​ដឹង​ពី​ប្រពន្ធ​គាត់​មុន​នេះ​ឮ​ថា ខាង​សង្វៀន​គេ​នឹង​ជួយ តែ​លោក​មិន​ច្បាស់​ថា នឹង​ជួយ​បាន​ប៉ុន្មាន​ទេ​។ គ្រាន់តែ​ដឹង​ថា គេ​នឹង​មិន​ជួយ​យើង​ទាំងស្រុង​ទេ​ប្អូន ព្រោះ​កន្លង​មក​កូនសិស្ស​របស់ខ្ញុំ​ក៏​ធ្លាប់​របួសធ្ងន់​ដែរ ហើយ​ការ​ជួយ​នោះ​បាន​មួយ​ផ្នែក​ប៉ុណ្ណោះ​»​។

ទាំង​ស្ត្រី​ជា​ប្រពន្ធ និង​លោកគ្រូ ហង្ស សឿ​ន បាន​អំពាវនាវ​ដល់​អ្នក​ស្នេហា​គុន​ខ្មែរ​ទាំងអស់ មេត្តា​ជួយ​ដល់​កីឡាករ​រូប​នេះ​ផង ។ សប្បុរសជន​ដែល​មានចិត្ត​បុណ្យ​ចង់​ជួយ​អាច​ទាក់ទង​តាម​រយៈ​លេខ​ទូរ​ស័ព្ទ​របស់ សំ អាន ផ្ទាល់​គឺ ០៩៦ ៧៧៨ ៥៧ ៥៩ ឬលេខទូរស័ព្ទ​របស់​លោក​គ្រូហង្ស សឿន គឺ 092 63 01 01 / 098 20 05 22 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ