ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់! ឡិចស៊ីស330 សល់​តែ​ឆ្អឹង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយការណ៍បានឱ្យដឹងថា រថយន្ត​ឡិច​ស៊ី​ស​RX​330​មួយ​គ្រឿង​ បើកបរ​​ដោយ​បុរសជនជាតិ​ចិន ​បាន​បុក​របាំង​ថ្ម​ការដ្ឋាន​សាង​សង់ស្ពាន​អាកាស​ថ្មើរ​ជើង​​ បណ្តាល​ឱ្យ​​ខូចខាត​​យ៉ាងដំណំ​ ក្រោយមក ត្រូវ​សមត្ថកិច្ច​ប្រាប់ឱ្យ​ម្ចាស់​អូស​​យក​ទៅ​ជួស​ជុល ប៉ុន្តែ​​មិន​ទាន់​បាន​ជួស​ជុល​ផង ​ស្រាប់តែ​រថយន្ត​ឆ្លង​ចរន្ត​ភ្លើងឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​​ ។

ហេតុការណ៍នេះ កើតឡើង​​កាលពី​វេលា​ម៉ោង​០១​ និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ ឈាន​​ចូល​ថ្ងៃ​ទី​០៨ មីនា ២០១៧ ស្ថិត​​តាម​បណ្តោយ​ផ្លូវជាតិ​៤ មុខ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ត្រង់​ចំណុច​ការ​រ​ដ្ឋាន​​ស្ថាបនា​ពង្រីក​ផ្លូវ​ និង​សាងសង់​ស្ពាន​អាកាស​ថ្មើ​ជើង ​​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភពបានឱ្យ​ដឹង​ថា ​​រថយន្ត​ឡិច​ស៊ី​ស ​RX330ខាងលើ មាន​ព​ណ៌.ស ពាក់​ស្លាក​លេខ​​ភ្នំពេញ​ 2AA-1018 បើកបរ​ដោយ​បុរស​ជា​ជន​ជាតិ​ចិ​ន​២​នាក់ មិន​ស្គាល់អត្តសញ្ញាណ ក្នុង​​​ទិស​ដៅ​​ពី​កើត​ទៅ​លិច​​មាន​ល្បឿន​យ៉ាង​លឿន ។​

ក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ច​​​ទៅ​ពិនិត្យ​​ឃើញ​ថា​ មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ និង​ទ្រព្យសម្បត្តិ​សា​ធារណៈនោះ ​​សមត្ថ​កិច្ច​ឱ្យ​​ម្ចាស់​រថយន្ត​ ហៅ​រថយន្ត​មក​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ។ ​ពេល​រថយន្ត​អេ​ស្កា​វ៉ា​ទ័​រ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ប្រុង​មក​អូស​ចេញពី​កន្លែង​កើតហេតុ​ យក​ទៅ​ទុក​នៅ​មុខ​សាលា​បឋម​សិក្សា​​ជម្ពូ​វ័ន​រួច​ហើយ​ជនជាតិ​ចិន​នាំ​គ្នា​ឡើង​ជិះ​រថយន្តឈ្នួល​ទៅ​បាត់​អស់​រយៈពេល​ជាង​មួយ​ម៉ោង​ នៅ​វេលា​ម៉ោង​៣​ និង​៤០​នាទី​ទៀប​ភ្លឺ​ ស្រាប់តែ​រថយន្ត​ខាងលើ​ បាន​ឆ្លង​ចរន្ត​បង្ក​ជា​អណ្តាតភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ ​ទាល់តែ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មួយ​គ្រឿង​ ទៅ​បាញ់​ទឹក​ពន្លត់​ទើប​រលត់​អស់ទាំងស្រុង ។​