ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ការ​បាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង

9 ឆ្នាំ មុន

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​៧ មីនា បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាញ់​មី​ស៊ី​ល​នា​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េ​ខាងជើង​ដោយ​សម្តែង​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ចំពោះ​កាយវិការ​កាន់តែ​បង្ក​អ​ស្ថេ​រ​ភាព​របស់​ក្រុង​ព្យុ​ង​យ៉ាង ។

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​៧ មីនា បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាញ់​មី​ស៊ី​ល​នា​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េ​ខាងជើង​ដោយ​សម្តែង​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ចំពោះ​កាយវិការ​កាន់តែ​បង្ក​អ​ស្ថេ​រ​ភាព​របស់​ក្រុង​ព្យុ​ង​យ៉ាង ។

ការ​ថ្កោលទោស​នេះ​ចេញពី​អត្ថបទ​មួយ​តាំង​តែង​ដោយ​សហរដ្ឋ​អា​មេ​រិ​ក ហើយ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ដោយ​សមាជិក​ទាំង​១៥ របស់​ក្រុមប្រឹក្សាសន្តិសុខ ទោះបី​មាន​ភាព​តានតឹង​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​ប៉េ​កាំ​ង ទាក់ទិន​នឹង​ការ​ប្រកាស​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​អា​េ​ម​រិ​ក THAAD នៅ​កូរ៉េ​ខាងត្បូង​ក្តី ។

ក្រុ​​ម​ប្រឹក្សា​សន្តិសុខ អ​.​ស​.​ប ដែល​ត្រូវ​រួម​ប្រជុំ​នា​ថ្ងៃ​ទី​៨ មីនា ពី​បញ្ហា​កូរ៉េ​ខាងជើង​ចាត់​ទុក​ការ​បាញ់​មី​ស៊ី​ល​ទាំងនេះ​ថា​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​បណ្តា​ដំណោះស្រាយ អ​.​ស​.​ប ហើយ​សន្យា​ចាត់វិធានការ​ខ្លាំង​ដទៃ​ៗ​ទៀត ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ។

ប្រទេស​ទាំង​១៥​ជា​សមាជិក​ក្រុង​ប្រឹក្សា​សន្តិសុខ អ​.​ស​.​ប តាម​សំណើ​របស់​សហរដ្ឋ​អា​មេ​រិ​ក និង​ជប៉ុន​ត្រូវ​រួម​ប្រជុំ​នា​ថ្ងៃ​ទី​៨ មីនា ដើម្បី​ពិភាក្សា​ពី​ការ​បាញ់​កាលពី​ថ្ងៃ​ទី​៦ មីនា របស់​កូរ៉េ​ខាងជើង​នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក​៤​គ្រាប់ ដែល​តាម​ក្រុង​ព្យុ​ង​យ៉ាង​ថា នេះ​ជា​សមយុទ្ធ​មួយ​សំដៅ​វាយប្រហារ​បណ្តា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ជប៉ុន ។ មី​ស៊ី​ល​៣​គ្រាប់​បាន​ធ្លាក់​ក្នុង​សមុទ្រ​ជិត​ប្រទេស​ជប៉ុន ។

ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប អះអាង​ថា បណ្តា​សកម្មភាព​របស់​កូរ៉េ​ខាងជើង​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់ និង​ហួស​ពី​នេះ​ទៀត ព្រមទាំង​គ្រោះថ្នាក់​នៃ​ការ​ប្រណាំងប្រជែង​គ្រឿង​សព្វាវុធ​ក្នុង​តំបន់ ។

សហរដ្ឋ​អា​មេ​រិ​កបាន​ពិគ្រោះ​ជាមួយ​ប្រទេស​ឯទៀត​ៗ នៃ​ក្រុមប្រឹក្សាសន្តិសុខ​ពេល​ភាព​តានតឹង​កើន​ខ្លាំង​ជាមួយ​ចិន ក្រោយ​ការ​ប្រកាស​ដាក់​ពង្រាយ​មី​ស៊ី​ល THAAD នៅ​កូរ៉េ​ខាងត្បូង​សំដៅ​ការពារ​ក្រុង​សេ​អ៊ូ​ល​ពី​ការ​វាយប្រហារ​មក​ពី​កូរ៉េ​ខាងជើង ។

ចិន​សម្ព័ន្ធមិត្ត​សំខាន់​របស់​កូរ៉េ​ខាងជើង​ឱ្យ​ដឹង​ថា ខ្លួន​ប្រឆាំង​ម៉ឺងម៉ាត់​ចំពោះ​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល THAAD ហើយ​ថា នឹង​ការពារ​ម៉ឺងម៉ាត់​សន្តិសុខ​របស់​ខ្លួន ដោយ​ព្រមាន​ថា សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​នឹង​ទទួល​រង​នូវ​រាល់​ផលវិបាក​ទាំងឡាយ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក GENG SHUANG អះអាង​នា​ថ្ងៃ​ទី​៧ មីនា ថា ចិន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្រឆាំង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល THAAD នៅ​កូរ៉េ​ខាង​ត្បូង ។ យើង​នឹង​ចាត់​បណ្តា​វិធានការ​ដើម្បី​ថែរក្សា​ផលប្រយោជន៍​សន្តិសុខ​របស់​យើង ។ លោក GENG ស្នើ​ដល់​គ្រប់​ភាគី​ដែល​ទាក់ទិន​ឱ្យ​បញ្ឈប់​ការ​ដាក់​ពង្រាយ​នេះ ហើយ​​ផ្អាក​ការ​ដើរ​ថែម​ទៀត​លើ​ផ្លូវ​អាក្រក់ ។

ចំណែក​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ជា​ច្រើន​របស់​រុ​ស្ស៊ី​ថ្លែង​នា​ថ្ងៃ​ទី​៧ មីនា ថា ការ​ដាក់​ពង្រាយ​មី​ស៊ី​ល THAAD នៅ​កូរ៉េ​ខាងត្បូង​គឺជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​មួយ​ដល់​សន្តិសុខ​រុ​ស្ស៊ី ។ លោក LEONID SLOUTSKI ប្រធាន​គណៈកម្មាធិការ​កិច្ចការ​អន្តរជាតិ​របស់​សភា​រុ​ស្ស៊ី​ថ្លែង​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​កំពុង​បង្កើត​ទីតាំង​ថ្មី​នៃ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​ជា​សាកល​នៅ​អាស៊ី​ភាគ​ឦសាន​ជិត​ព្រំដែន​រុ​ស្ស៊ី ។ បែប​នេះ​នឹង​អាច​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​របស់​យើង ។

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ប្រកាស​មុន​នេះ​បន្តិច​ថា ប្រព័ន្ធ​មី​ស៊ី​ល THAAD ២​ត្រូវ​បាន​បញ្ជូន​មក​ដល់​មូលដ្ឋាន​អាកាសចរណ៍​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​សេ​អ៊ូ​ល​រួច​ហើយ ៕