ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដើមឈើ​ត្រេង​ត្រាង​ចុះ​ផឹកទឹក​ស្អុយ​បឹង​ត្របែក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធុន​ធំ​ដឹក​ដើមឈើ​សម្រាប់​ដាំ​លំអរ​មួយ​គ្រឿង បាន​ជ្រុល​ចង្កូត​ធ្លាក់​មួយ​កំណាត់​ខាង​មុខ ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធុន​ធំ​ដឹក​ដើមឈើ​សម្រាប់​ដាំ​លំអរ​មួយ​គ្រឿង បាន​ជ្រុល​ចង្កូត​ធ្លាក់​មួយ​កំណាត់​ខាង​មុខ ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​នៅ​ខាងក្រោយ​ខារ៉ាអូខេ​«​ដឺ​វើ​ល​ដ៍​»​ខណៈ​ពេល​ដែល​ថយ​ចុះ​ថយ​ឡើង រក​កន្លែង​ចូល​ចត​ដើម្បី​ស្ទូច​ដើមឈើ​ទម្លាក់​ចុះ​យក​ទៅ​ដាំ​នៅ​ក្នុង​ការដ្ឋាន​ប្រេងឥន្ធនៈ​មួយ​កន្លែង​នៅ​ក្បែរ​នោះ ។ ទោះជា​បែប​ណា មិន​បាន​បង្ក​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ទេ ។

ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ មីនា ក្នុង​ប្រឡាយ​ធំ​បង្ហូរទឹក​ស្អុយ​(​ខាងក្រោយ​ខារ៉ាអូខេ​ដឺ​វើ​ល​ដ៍​)​ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​រថយន្ត​ធុន​ធំ ពណ៌​ត្រួយ​ចេក ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​៣A-៧៦៧៧​មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ វិបុល អាយុ​ជាង​២០​ឆ្នាំ ផ្ទុក​ទៅ​ដោយ​ដើមឈើ​ជា​ច្រើន​ដើម មក​ពី​កៀនស្វាយ​ដើម្បី​យក​មក​ដាំ​លំអរ នៅ​ក្នុង​ការដ្ឋាន​ស្ថានីយប្រេងឥន្ធនៈ​មួយ​ដែល​នៅ​ក្បែរ​នោះ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ធុន​ធំ​នោះ​ថយ​ចុះឡើង​ៗ ដើម្បី​រក​កន្លែង​ចូល​ចត ក្នុង​បំណង​ស្ទូច​ទម្លាក់​ដើមឈើ​ទាំងនោះ​ចុះ ក៏​ស្រាប់តែ​ជ្រុល​ចង្កូត​បុក​បង្កាន់ដៃ​ប្រឡាយ និង​បង្កាន់ដៃស្ពាន​របស់​ខារ៉ាអូខេ​«​ដឺ​វើ​ល​ដ៏​»​បាក់​ធ្លាក់​រថយន្ត​មួយ​កំណាត់​ខាង​មុខ​ដាំដូង ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​តែ​ម្តង ដោយ​មុជ​ចំតិត​គូទ​ដូច​ក្នុង​រូបថត ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​រថយន្ត​ធុន​ធំ ដឹក​ដើមឈើ​បាន​ដាំដូង​ធ្លាក់​មួយ​កំណាត់​ខាង​មុខ ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ គេ​បានឃើញ​បុរស​អ្នកបើកបរ​រថយន្ត​ម្នាក់​ខាងលើ បាន​លូន​ចេញពី​ក្នុង​កាប៊ី​ន​រថយន្ត រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​មិន​បង្ក​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​គឺ​ដាក់​មេ​ប្រូច​យករួចខ្លួន​ទុក​ឱ្យ​ម្ចាស់​ឡាន​មក​ដោះស្រាយ​ទៅ​ចុះ ។

ក្រោយ​ពេល​កើតហេតុ ដោយ​ធ្វើ​ឱ្យ​មានការ​ខូចខាត​ដល់​បង្កាន់ដៃ​ប្រឡាយ​ទឹក​ដែល​ជា​សម្បត្តិ​សាធារណៈ និង​បង្កាន់ដៃស្ពាន​របស់​ខារ៉ាអូខេ​«​ដឺ​វើ​ល​ដ៍​»​នោះ កម្លាំង​មាន​សមត្ថកិច្ច​ក៏​ហៅ​រថយន្ត​មក​ស្ទូច យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ដើម្បី​ថ្ងៃក្រោយ​ឱ្យ​ចេះ​ប្រុង​ប្រយ័ត្ន​និង​ឱ្យ​ចេះ​រាង ៕